ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​ប្រហារជីវិត​នៅ​ហ្វ៊ី​លី​ពី​ន​វិល​ត្រឡប់​មក​វិញ

9 ឆ្នាំ មុន

ក្រោម​របប​ប្រធានាធិបតី​លោក RODRIGO DUTETE អ្វី​ៗ​ដំណើរការ​ដោយ​រលូន​សម្រាប់​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ក្នុង​នោះ​រួម​ទាំង​ការ​វិល​ត្រឡប់​មក​វិញ​នៃ​ទោស​ប្រហារជីវិត​ក្រោយ​លុប​ចោល​កាលពី​ឆ្នាំ​២០០៦ ។

ក្រោម​របប​ប្រធានាធិបតី​លោក RODRIGO DUTETE អ្វី​ៗ​ដំណើរការ​ដោយ​រលូន​សម្រាប់​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ក្នុង​នោះ​រួម​ទាំង​ការ​វិល​ត្រឡប់​មក​វិញ​នៃ​ទោស​ប្រហារជីវិត​ក្រោយ​លុប​ចោល​កាលពី​ឆ្នាំ​២០០៦ ។

កាលពី​យប់​ថ្ងៃ​ទី​២ មីនា សភា​ហ្វ៊ី​លី​ពី​ន​បាន​អនុម័ត​គម្រោង​ច្បាប់​លេខ​៤៧២៧ ស្តី​ពី​ទោស​ប្រហារជីវិត ហើយ​ការ​ពិនិត្យ​ចុង​ក្រោយ​ប​ង្ក្រ​ប់​កិច្ច​លើ​គម្រោង​ច្បាប់​នេះ​នឹង​ធ្វើ​នា​ស​ប្តា​ហ៍​ខាង​មុខ​នេះ ក្នុង​ព្រឹទ្ធសភា​ដែល​សម្ព័ន្ធមិត្ត​លោក RODRIGO DUTERTE មាន​សំឡេង​ភាគច្រើន ។ បន្ទាប់​ពី​នោះ​មក​នឹង​នៅ​សល់​តែ​ការ​ចុះហត្ថលេខា​ដោយ​ប្រមុខរដ្ឋ ដើម្បី​ឱ្យ​ក្លាយទៅជា​ច្បាប់​មួយ​មាន​សុពលភាព ។

ពួក​ប្រឆាំង​នឹង​ការ​វិល​ត្រឡប់​វិញ​នៃ​ទោស​ប្រហារជីវិត​បាន​ពុះពារ ដើម្បី​ឱ្យ​អនុម័ត​គម្រោង​ច្បាប់​នេះ​ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ពុំ​មែន​តាម​រយៈ​ការ​លើកដៃ ។ ទោះបី​យ៉ាងណា ទោស​ប្រហារជីវិត​ចុង​ក្រោយ​ត្រូវ​អនុវត្ត​តែ​ចំពោះ​ពួក​ជនជាប់ចោទ​គ្រឿងញៀន​ដូច​ការ​នាំ​ចូល​ការ​រត់ពន្ធ ការ​ផលិត ការ​លក់ និង​ការ​ចែកចាយ ។

ក្រសួងយុត្តិធម៌ ត្រូវ​ប្រកាស​ពី​ភាព​ត្រឹមត្រូវ​នៃ​គម្រោង​ច្បាប់ ហើយ​ត្រូវ​គោរព​បណ្តា​ការ​សន្យា​អន្តរជាតិ​របស់​ក្រុង​ម៉ានីល ។

ហ្វ៊ី​លី​ពី​ន​ជួប​ប្រទះ​រួច​ហើយ​រលក​នៃ​ការ​សម្លាប់​មនុស្ស​យ៉ាងច្រើន​ពុំ​ធ្លាប់​មាន​ពី​មុន​មក ក្រោយ​ការ​វិល​ត្រឡប់​នៃ​លទ្ធិប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​១៩៨៦​មក ។ មនុស្ស​យ៉ាងតិច​៧.០៨០​នាក់ បាន​ត្រូវ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្នុង​នាម​នៃ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ប្រកាស​ដោយ​លោក DUTERTE ៕