កាលពីថ្ងៃទី២ មីនា អតីតប្រធានាធិបតីអេហ្ស៊ីបលោកហូស្នី មូបារ៉ាក់ ទទួលបានការលុបចោលជាស្ថាពររបស់តុលាការសាលាវិនិច្ឆ្័យការចោទប្រកាន់លោកពីបទសម្លាប់ពួកបាតុករពេលមានការបះបោរដែលនាំទៅដល់ការកម្ចាត់លោកចេញកាលពីឆ្នាំ២០១១ ។
អតីតប្រធានាធិបតីរូបនេះបច្ចុប្បន្នមានអាយុ៨៨ឆ្នាំ ត្រូវកាត់ទោសកាលពីឆ្នាំ២០១២ ដាក់គុកអស់មួយជីវិត ។ ក៏ប៉ុន្តែសវនាការថ្មីមួយត្រូវតុលាការបញ្ជាឱ្យធ្វើ ។ តុលាការឧក្រិដ្ឋមួយបន្ទាប់មកបានលុបចោលទោសនេះវិញ ។
នៅក្រុងគែរចៅក្រមបានអានពាក្យចោទប្រកាន់ប្រឆាំងអតីតប្រធានាធិបតីជាមួយរដ្ឋមន្ត្រីមហាផ្ទៃថា បានផ្តល់រថយន្តនិងអាវុធទាំងឡាយសម្រាប់ប្រើប្រឆាំងពួកបាតុករហើយពុំបានបញ្ចេញប្រតិកម្មដើម្បីរារាំងការសម្លាប់មនុស្ស។ មនុស្សប្រមាណជា៨៥០នាក់បានត្រូវស្លាប់ពេលមានការប៉ះទង្គិចគ្នាជាមួយប៉ូលិសអំឡុងពេលមានការបះបោរដែលមានរយៈពេល១៨ថ្ងៃ ។ ក្រោយពេលអានបទចោទប្រកាន់នោះលោកហូស្នីមូបារ៉ាក់ ស្ថិតលើកៅអីមានកង់ ហើយពុំមានពាក់វ៉ែនតាខ្មៅដូចតាមទម្លាប់បានឆ្លើយតបថា «រឿងបែបនេះពុំមានឡើយ » ។
ក្រោយសវនាការចៅក្រមលោក AHMED ABDEL KAOUI ប្រកាសថា តុលាការសូមប្រកាសថាជនជាប់ចោទជាមនុស្សស្លូតត្រង់ទេ។ តុលាការក៏បដិសេធដែរសំណើររបស់បណ្តាមេធាវីរបស់ជនរងគ្រោះឱ្យបើកធ្វើសវនាការកាត់ទោសស៊ីវិល ។ បែបនេះគឺបទលទ្ធភាពដែលរឿងនោះត្រូវវិនិច្ឆ័យក្នុងតុលាការណាមួយទៀត ។
នេះជានីតិវិធីចុងក្រោយចោទប្រកាន់ប្រឆាំងលោកហូស្នី មូបារ៉ាក់ ក្នុងចំណោមរឿងចោទប្រកាន់ជាច្រើនប្រឆាំងរូបលោក ក្រោយដកខ្លួនចាកចេញពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០១១ ។ ចាប់តាំងពីការចាប់ខ្លួនលោកនាឆ្នាំ២០១១នោះមក លោកមូបារ៉ាក់ ត្រូវជាប់ឃុំឃាំងក្នុងមន្ទីរពេទ្យយោធាមួយ ៕
ចែករំលែកព័តមាននេះ