ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធន់ ចាន់​តាក់ និង រិ​ន សា​រ័​ត្ន ជួប​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ខានស្អែក​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កីឡាករ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ​និ ង​រិ​ន សា​រ័​ត្ន មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន

រាជធានី​ភ្នំពេញ ៖ កីឡាករ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ​និ ង​រិ​ន សា​រ័​ត្ន មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃអាទិត្យ ទី​៥ ​មីនា ខានស្អែក​នេះ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា​ តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​អាច​យកឈ្នះ​គូប្រកួត​បាន​ដោយ​របៀប​ណា ខណៈ​កីឡាករ​ថៃ​ត្រូវ​គេ​ដឹង​ថា​មាន​សមត្ថភាព​ពិបាកផ្ដួល​អីុចឹង​នោះ​។

ធន់ ចាន់​តាក់ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​សក្ដិ​សិទ្ធ ស​.​អ៊ូ​ឌី​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ កីឡាករ ធន់ ចាន់​តាក់ មាន​កម្ពស់​១,៦៧​ម៉ែត្រ ធ្លាប់​ប្រកួត​៥៩​ដង ឈ្នះ​៤៧​ដង ចាញ់​៩​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២៣​ដង ក្នុង​ពេល​កីឡាករ​ថៃ​ដែល​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​មាន​កម្ពស់​១,៦៧​ម៉ែត្រ​ធ្លាប់​ប្រកួត​៦០​ដង​ឈ្នះ​៤៥​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៨​ដង ។ ទោះបី​កីឡាករ​កម្ពុជា​មាន​ក្រេ​ឌី​ត​ល្អ​ជាង​មែន ក៏​មិន​ត្រូវ​​មើល​ស្រាល​កីឡាករ​ថៃ​បាន​ដែរ ដោយសារ​មួយ​រយៈ​ចុង​ក្រោយ​នេះ សមាសភាព​កីឡាករ​ថៃ​ដែល​គេ​យក​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ភាគច្រើន​សុទ្ធតែ​ខ្លាំង កម្រ​ចាញ់​កីឡាករ​កម្ពុជា​ណាស់​។

ចំ​ណែ​ករិន សា​រ័​ត្ន ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ម៉ាំង​កន​ឡេ​ក ស​.​អ៊ូ​ឌី​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ រិ​ន សា​រ័​ត្ន ធ្លាប់​ប្រកួត​២៤​ដង ឈ្នះ​១៥​ដង ចាញ់​៧​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៧​ដង ក្នុង​ពេល​កីឡាករ​ថៃ​ដែល​មិន​ដែល​លេចមុខ​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​រូប​នោះ​ធ្លាប់​ប្រកួត​បាន​៥០​ដង ឈ្នះ​៣៥​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៣​ដង​។

ទោះបី​យ៉ាងណា គេ​មិន​អាច​មើល​ស្រាល​លើ  រិ​ន សា​រ័​ត្ន បាន​ទេ​ព្រោះ កីឡាករ​កម្ពុជា​រូប​នេះ​ធ្លាប់​ធ្វើ​ជា​អ្នក​ប្រដាល់​វាយ​ដាក់​ទ្រុង​ដ៏​ពូកែ​ម្នាក់​ដូច្នេះ​ថ្វីដៃ​ប្រកួត​របស់​គេ​ពិតជា​មិន​អន់​ប៉ុន្មាន​ឡើយ ។

រីឯ​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ ចាន់ សច្ចា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ភិន សុទី មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ។ កីឡាករ ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ ផៃ គឹ​ម​ហឿ​ត មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។ កីឡាករ ព្រឿ​ង សុ​ជាតិ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​កីឡាករ ពុទ្ធ សុ​គុណ មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន ប្រកួត​ជាមួយ​កីឡាករ ចិត្រ សឿង មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ៕