ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2016ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ដោយ​ការ​ជួញដូរ​បាន​ជាង​300​នាក់​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០១៦​កន្លង​មក

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០១៦​កន្លង​មក ក្រសួងការបរទេស​បាន​ជួយ​សង្គ្រោះ និង​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ពី​បរទេស​សរុប​ចំនួន៨១៥​នាក់ ក្នុង​នោះ​មាន​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​មាន​ចំនួន ៣៦៦​នាក់ ។

របាយការណ៍​នេះ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៧​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ចុងខែ​កុម្ភៈ កន្លង​មកនេះ ។

របាយការណ៍​ក្រសួងការបរទេស​ដដែល បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ កម្ពុជា​បាន​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេសចំនួន​៨៥.៥៧៦​នាក់​ផង​ដែរ ។

ចំណែក​របាយការណ៍​របស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​វិញ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ជនបរទេស​ដែល​ឆ្លង​ដែន​ខុសច្បាប់ មានការ​ស្នាក់​នៅ​ផុតកំណត់​ទិដ្ឋាការ និង​ស្នាក់​នៅ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​បាន​បញ្ជូន​ទៅ​ប្រទេស​របស់​គេ​វិញ​មាន​ចំនួន​១២.០៨៨​នាក់ មាន​៧៧​សញ្ជាតិ ។

របាយការណ៍​បាន​បញ្ជាក់​ថា ដោយឡែក​សម្រាប់​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៧​នេះ អាជ្ញាធរ​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ឲ្យ​ចេញពី​ប្រទេស​របស់​ខ្លួន​ជាង​៤០០​នាក់ មាន​២៤​សញ្ជាតិ​ផង​ដែរ ៕