ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បក្ស​ក្រៅបញ្ជី​លោក សម រ​ង្ស៊ី កំពុង​ប្រ​កូត​ប្រកាស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​ចូលរួម​ជម្រុញ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ​៖  លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​ចូលរួម​ជម្រុញ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​ថា​កម្ពុជា​ប្តេជ្ញា​រក្សា​ស្ថេ​រ​ភាព និង​សន្តិភាព ។

លោក សម រ​ង្ស៊ី បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ថា «​សេចក្តី​អំពាវនាវ ទៅ​សហគមន៍​អន្តរជាតិ សូម​ឲ្យ​ជួយ​ជម្រុញ​ឲ្យ​មានការ​បោះ​ឆ្នោត​ត្រឹមត្រូវ​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៧ និង​២០១៨ ។ ជា​ពិសេស​សូម​ជួយ​ការពារ​សិទ្ធិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​នោះ ពីព្រោះ​គណបក្សកាន់អំណាច និង​រដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​តែ​រក​លេស​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ជៀសវាង​ការ​ប្រកួតប្រជែង ដោយ​សេរី និង​យុត្តិធម៌ ។

ចំណែក​លោក សុខ ឥ​សាន អ្នកនាំពាក្យ​ប្រជាជន​កម្ពុជា​បាន​លើក​នៅ​ថ្ងៃ​ទី​៣ មីនា ថា ប្រជាជន​កម្ពុជា​គ្រប់​រូប​សុទ្ធតែ​បានដឹង​ទាំងអស់​គ្នា​ថា សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​ស្ថាបនិក​សន្តិភាព​សំរាប់​ប្រជាជន​កម្ពុជា និង​ប្រទេស​ជាតិ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​ស្ថិត​នៅ​ក្នុង​អារ​ម្ម​ណ៏​ចង​ចាំ​ជា​និច្ច​របស់​ប្រជាជន​កម្ពុជា ។

លោក​បញ្ជាក់​ថា «​មុន​ទទួល​បាន​សន្តិភាព​ពេញលេញ​ដែល​ប្រទេស​ជាតិ​យើង​ទទួលផល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គឺ សម្តេច​តេ​ជោ និង  ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា បាន​បូជា​អាយុជីវិត ហ៊ាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ និង​សតិបញា កម្លាំងកាយ​ចិត្ត ពុះពារ​គ្រប់​ឧបសគ្គ​លំបាក​ស្មុ​គ្រ​ស្មាញ រហូត​ដល់​សំរេច​ជោគជ័យ​ជា​ស្ថាពរ គឺ សន្តិភាព​ទាំងស្រុង​ជូន​ជាតិ​មាតុភូមិ​នា​ឆ្នាំ​១៩៩៨​។ ដូច្នេះ​ទម្រាំ​បាន​សន្តិភាព និង​បាន​អ្វី​ៗ ដែល​ជា​ផល​ចេញពី​សន្តិភាព មានការ​តស៊ូ​ខ្លាំងក្លា​ណាស់​មិនមែន​បាន​មក​ដោយ​ចៃដន្យ​នោះ​ទ្បើ​យ ។

លោក​គូសបញ្ជាក់​ថា «​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ប្តេជ្ញា​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​សន្តិភាព ដែល​រកបាន​ដោយ​កម្រ​នេះ ឲ្យ​ស្ថិត​នៅ​គង់វង្ស​ជា​រៀង​រហូត មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​ជន​ណា​ឬ​ក្រុម​ជន​ណា​ធ្វើ​ឲ្យ​រង្គោះរង្គើ​ប្ញុ​បាត់បង់​បានជា​ដាច់ខាត ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​តែ​តស៊ូ​ការពារ​ឲ្យ​បាន​» ៕