គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈមាន284លើក ស្លាប់140នាក់ និងរបួសស្រាល-ធ្ងន់418នាក់
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងខែកុម្ភៈ ឆ្នាំ២០១៧ កើតឡើង២៨៤លើក ធៀបនឹងខែមករា ថយចុះ៥៣លើកស្មើ១៦%
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងខែកុម្ភៈ ឆ្នាំ២០១៧ កើតឡើង២៨៤លើក ធៀបនឹងខែមករា ថយចុះ៥៣លើកស្មើ១៦%
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងខែកុម្ភៈ ឆ្នាំ២០១៧ កើតឡើង២៨៤លើក ធៀបនឹងខែមករា ថយចុះ៥៣លើកស្មើ១៦% ។ ក្នុងចំណោមគ្រោះថ្នាក់ទាំង២៨៤លើកនេះ បណ្តាលឲ្យស្លាប់១៤០នាក់ ធៀបនឹងខែមករាថយចុះ២៩នាក់ស្មើ១៧% របួសធ្ងន់២៨១នាក់ ថយចុះ៨៤នាក់ស្មើ១៧% របួសស្រាល១៣៧នាក់ ថយចុះ៤៧នាក់ស្មើ២៦%។
ចំពោះអ្នកស្លាប់១៤០នាក់នេះ(ស្រី២៣នាក់) គ្រោះថ្នាក់ដោយម៉ូតូស្លាប់១១៦នាក់ស្មើ៨៣%(មិនពាក់មួកសុវត្ថិភាព៩៥នាក់ស្មើ៨២%) រថយន្តតូចស្លាប់៨នាក់ស្មើ៦% យានផ្សេងៗស្លាប់៨នាក់ស្មើ៨% ថ្មើរជើងស្លាប់៨នាក់ស្មើ៦% ។
មូលហេតុគ្រោះថ្នាក់ត្រូវបានកត់សម្គាល់ថាល្បឿន៩៥លើក ថយ២៩លើកស្មើ២៣% ស្លាប់៥១នាក់ ស្រវឹង៣១លើក ថយ១១លើកស្មើ២៦% ស្លាប់២៤នាក់ ប្រជែង២៨លើក ថយ២លើក ស្មើ៧% ស្លាប់១៦នាក់ មិនប្រកាន់ស្តាំ៤០លើក កើន៣លើក ស្មើ៨% ស្លាប់២៨នាក់ មិនគោរពសិទ្ធិ៥០លើក ថយ១លើក ស្មើ២% ស្លាប់១០នាក់ បត់គ្រោះថ្នាក់១០លើក ថយ១២លើក ស្មើ៣០% ស្លាប់៦នាក់ កត្តាយានយន្ត១០លើកកើន១លើក ស្មើ១១% ស្លាប់៤នាក់ ងងុយដេក២លើក ថយ១លើក ស្មើ៣៣% ស្លាប់១នាក់ ។
យានដែលខូចខាតដោយគ្រោះថ្នាក់នានាមាន មូ៉តូ២៩២គ្រឿង រថយន្តតូច១៨គ្រឿង រថយន្តធំ៥២គ្រឿង យានផ្សេងៗ២៨គ្រឿង ។
ស្លាប់នៅផ្លូវជាតិមាន ផ្លូវជាតិលេខ១ ស្លាប់៤នាក់ ផ្លូវជាតិលេខ២ ស្លាប់៤នាក់ ផ្លូវជាតិលេខ៣ស្លាប់១០នាក់ ផ្លូវជាតិលេខ៤ ស្លាប់៥នាក់ ផ្លូវជាតិលេខ៥ ស្លាប់១៦នាក់ ផ្លូវជាតិលេខ៦ ស្លាប់១៩នាក់ ផ្លូវជាតិលេខ៧ ស្លាប់៣នាក់ ផ្លូវជាតិលេខ៨ ស្លាប់២នាក់ ផ្លូវជាតិលេខ១១ ស្លាប់១នាក់ ផ្លូវជាតិលេខ២១ ស្លាប់៤នាក់ ផ្លូវជាតិលេខ៤១ ស្លាប់៣នាក់ ផ្លូវជាតិលេខ៥១ស្លាប់១នាក់ ផ្លូវជាតិលេខ៥៦ ស្លាប់១នាក់ផ្លូវជាតិលេខ៥៧ ស្លាប់៦នាក់ ផ្លូវជាតិលេខ៥៩ ស្លាប់៣នាក់ ផ្លូវជាតិលេខ៦២ ស្លាប់១នាក់ ផ្លូវជាតិលេខ៦៩ ស្លាប់១នាក់ ផ្លូវជាតិលេខ៧៦ ស្លាប់១នាក់ ផ្លូវជាតិលេខ៧៨ ស្លាប់៣នាក់ ។ ផ្លូវខេត្ត ស្លាប់៣៦នាក់ ផ្លូវលំស្លាប់១៦នាក់ ។
រាជធានី-ខេត្តដែលមានគ្រោះថ្នាក់ និងរងគ្រោះច្រើនមាន រាជធានីភ្នំពេញ៣៩លើក ស្លាប់១៥នាក់ របួស៤៩នាក់ ខេត្តពោធិ៍សាត់៣១លើក ស្លាប់១២នាក់ របួស៣៨នាក់ ខេត្តបន្ទាយមានជ័យ២១លើក ស្លាប់១១នាក់ របួស៣២នាក់ ខេត្តបាត់ដំបង១៥លើក ស្លាប់១១នាក់ របួស១២នាក់ ខេត្តកណ្តាល១៩លើក ស្លាប់១០នាក់ របួស៤២នាក់ ខេត្តកំពង់ធំ១៧លើក ស្លាប់១០នាក់ របួស២៩នាក់ ខេត្តតាកែវ១១លើក ស្លាប់៩នាក់ របួស១៦នាក់ ខេត្តសៀមរាប៧លើក ស្លាប់៧នាក់ របួស១១នាក់ ខេត្តកំពត១១លើក ស្លាប់៦នាក់ របួស១៦នាក់ ។
ដោយឡែក គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ កើតឡើង១១លើកស្លាប់៧នាក់(ស្រី១នាក់) របួសធ្ងន់៩នាក់(ស្រី១នាក់) របួសស្រាល២នាក់(ប្រុស) ។
នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា រយៈពេល១ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នកបើកបរលើសល្បឿនកំណត់ចំនួន៤.៨០១នាក់ ធ្វើការអប់រំចំនួន៩៧៩នាក់ ពិន័យចំនួន៣.៨២២នាក់ ៕
ចែករំលែកព័តមាននេះ