វ៉ាមិនផុតជ្រុលទៅបុករ៉ឺម៉ក់សន្លប់នៅនឹងកន្លែង
ខេត្តស្វាយរៀង ៖ ករណីគ្រោះថ្នាក់ចរាចរណ៏មួយរវាងម៉ូតូ និងម៉ូតូរ៉ឺម៉កដឹកអីវ៉ាន់បណ្តាលឲ្យបុរស់ម្នាក់រងបួសធ្ងន់ធ្ងរសន្លប់នៅនិងកន្លែង…
ខេត្តស្វាយរៀង ៖ ករណីគ្រោះថ្នាក់ចរាចរណ៏មួយរវាងម៉ូតូ និងម៉ូតូរ៉ឺម៉កដឹកអីវ៉ាន់បណ្តាលឲ្យបុរស់ម្នាក់រងបួសធ្ងន់ធ្ងរសន្លប់នៅនិងកន្លែង…
ខេត្តស្វាយរៀង ៖ ករណីគ្រោះថ្នាក់ចរាចរណ៏មួយរវាងម៉ូតូ និងម៉ូតូរ៉ឺម៉កដឹកអីវ៉ាន់បណ្តាលឲ្យបុរស់ម្នាក់រងបួសធ្ងន់ធ្ងរសន្លប់នៅនិងកន្លែង កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២ មីនា នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ដោយទិសដៅស្របគ្នាពីលិចទៅកើត ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥បើកបរដោយបុរស់ម្នាក់ និងអ្នករួមដំណើរម្នាក់ឆ្ពោះពីលិចទៅកើតយ៉ាងលឿនលុះដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងរ៉ឺម៉កម៉ូតូតែមិនផុត ក៏រេចង្កូតចូលទៅប៉ះ និងកន្ទុយរ៉ឺម៉ក់ដួលបោកក្បាល បែកមុខ បាក់ធ្មេញ សន្លប់ស្តូកស្តឹង រីឯអ្នករួមដំណើររបួសស្រាល ។
សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1C- 1099 ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ឈ្មោះ ពុធ សាខន អាយុ៥៥ឆ្នាំ រងបួសធ្ងន់ធ្ងរ និងអ្នករួមដំណើរឈ្មោះ វង្ស សារ៉ូត ភេទប្រុស អាយុ៥៨ឆ្នាំ របួសស្រាល អ្នកទាំងពីររស់នៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។ មូលហេតុគឺបណ្តាលមកពីបើកបរក្នុងស្ថានភាពស្រវឹងហើយគ្មានមួកសុវតិភាព ។ ចំណែកម៉ូតូរ៉ឺម៉កបន្ថែមល្បឿនកាន់តែលឿនបាត់ស្រមោល ។
ក្រោយពេលកើតហេតុត្រូវបានបងប្អូនបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សារទុក្ខនៅប៉ុសិ៍រដ្ឋបាលសង្កាត់ស្វាយតឿរង់ចាំបងប្អូនមកទទួលយកទៅវិញ ៕
ចែករំលែកព័តមាននេះ