ខេត្តបន្ទាយមានជ័យ ៖ ការចោលសំរាមពាសវាលពាសកាលរបស់បងប្អូនមួយចំនួន នៅតែកើតមានដដែល បើទោះបីជាមានសេចក្តីណែនាំយ៉ាងណាក៏ដោយ ។ ជាក់ស្តែង សំរាមឡើងសក្បុសស្ថិតនៅជាប់ដងផ្លូវជាតិលេខ៥៨ ក្នុងភូមិនិងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលកំពុងជះក្លិនស្អុយអាសោចន៍យ៉ាងខ្លាំង ។

បញ្ហាសំរាមខាងលើ គេសង្កេតឃើញកើតមានយូរមកហើយ នៅលើផ្លូវជាតិមួយនេះដូចដែលបានឃើញ ។ អ្នកធ្វើដំណើរពេលជិះឆ្លងកាត់ទីនេះ តែងតែយកដៃខ្ទប់ច្រមុះ ហើយបែរមុខចេញ ។ ការចោលសំរាម មិនមែនកើតមានតែក្នុងភូមិអូរបីជាន់នោះទេ សូម្បីតែនៅតាមភូមិមួយចំនួនទៀត ជាប់ដងផ្លូវជាតិ៥៨នេះ ក៏កើតមានដូចគ្នា គឺអ្នកស្រុកតែងយកសំរាមទៅចាក់ ឬបោះចោលធ្វើឲ្យមានក្លិនស្អុយ ។

សង្ឃឹមថា បងប្អូននឹងចូលរួមឱ្យបានទាំងអស់គ្នា ដើម្បីការពារបរិស្ថានឱ្យមានផាសុកភាព ។យ៉ាងណានោះ សូមសំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចស្រុកអូរជ្រៅ មេត្តាជួយពិនិត្យមើលបញ្ហាសំរាមនេះជាបន្ទាន់ផង ។
ចែករំលែកព័តមាននេះ