ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​នាងរំលោ.ភ​អត់​បាន! តណ្ហាកញ្ជ្រោល​ខ្លាំង សម្លា.ប់​​​មនុស្សយ៉ាង​ឃោរ​ឃៅ

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​​ថា មាន​ករណី​វាយ​សម្លា.ប់​មនុស្ស​ក្នុង​គ្រួសារ​មួយ​មាន​សមាជិក​៤​នាក់​យ៉ាង​ឃោរ​ឃៅ​​បំផុត កើត​ឡើង​ដោយសារ​តែ​​ឃាតករ​ខឹង​ចិត្ត​​ខ្លាំង ព្រោះ​​ប៉ង​ចាប់​​រំលោ.ភ​​​មិន​​បាន​សម្រេច ក៏​បញ្ចេញ​កំហឹង​​ប្រើ​ហិ.ង្សា​ ដោយ​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​​ថា មាន​ករណី​វាយ​សម្លាប់​មនុស្ស​ក្នុង​គ្រួសារ​មួយ​មាន​សមាជិក​៤​នាក់​យ៉ាង​ឃោរ​ឃៅ​​បំផុត កើត​ឡើង​ដោយសារ​តែ​​ឃាតករ​ខឹង​ចិត្ត​​ខ្លាំង ព្រោះ​​ប៉ង​ចាប់​​រំលោភ​​​មិន​​បាន​សម្រេច ក៏​បញ្ចេញ​កំហឹង​​ប្រើ​ហិង្សា​ ដោយ​យក​​ដុំឥដ្ឋ​ទៅ​​វាយ ក្នុង​នោះ​បណ្តាល​ឱ្យ​ក្មេង​ស្រី​អាយុ​ទើប​ជាង​១​ខែ​ម្នាក់​ស្លាប់​ភ្លាម​ៗ ​និង៤​នាក់ទៀត​​រង​របួសធ្ងន់​-​ស្រាល ហើយ​ឃាត​ករ​បាន​​រត់គេច​ខ្លួន​​បាត់ ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​១០​យប់​​​ថ្ងៃ​ទី​០២ មីនា ស្ថិត​ត្រង់​ចំណុច​ភូមិ​គីឡូ​លេខ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​​លូន ខេត្តបាត់ដំបង ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ម្នាក់​​​​​​អាយុ​១១​​ឆ្នាំ ជា​កូនស្រី​ម្ចាស់ផ្ទះ ដែល​ជនសង្ស័យ​ប៉ង​រំលោភ​នោះ បាន​របួសធ្ងន់ ២-​ឈ្មោះ​សួន
នុ​ត ភេទ​ស្រី ​អាយុ​ជាង​១​ខែ (​ស្លាប់​) ៣-​ឈ្មោះ​សួន ធិ ភេទ​ប្រុស អាយុ​៤​ឆ្នាំ របួសធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ខេត្តសៀមរាប ៤-​​ឈ្មោះ​ប្រាក់ វណ្ណ អាយុ​៣០​ឆ្នាំ ជាម្តាយ របួសធ្ងន់​ និង​៥-​បុរស​​ជា​ឪពុក​ មិន​បាន​ស្គាល់ឈ្មោះ​ទេ ដែល​ពួក​គេ​ទាំងអស់ ​គឺជា​ឪពុក ម្តាយ និង​កូន មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ដោយឡែក ឃាតករ​គឺ​ឈ្មោះ​ហុង ពិសី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​-​ឃុំ​ជាមួយ​ជន​រង​គ្រោះ​ដែរ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​នោះ ខណៈ​ម្តាយ​-​ឪពុក​មិន​បាន​នៅផ្ទះ គឺ​នៅ​តែ​៣​នាក់​បងប្អូន ក្នុង​នោះ​មាន​ក្មេង​ស្រី​រង​គ្រោះ​ជា​កូន​បង​គេ ត្រូវ​​ជនសង្ស័យលួច​​ចូល​ទៅ​ខ្ទប់មាត់​​នាង ដើម្បី​ចាប់រំលោភ​។ តែ​បរាជ័យ ដោយ​ត្រូវ​នាង​រត់គេច​ចេញពីផ្ទះ​ទាន់ ហើយ​​មក​ប្រាប់​ម្តាយ​ ​ទើបត្រូវ​​ម្តាយ​​រត់​​មក​​ផ្ទះ​ ដើម្បី​ចាប់​ជន​​នោះ តែ​ត្រូវ​ជន​នោះ​យក​ដុំ​ថ្ម​មក​វាយ​ទៅលើ​ទាំង​​​ម្តាយ​ទាំង​​កូនស្រី​ នោះ ដោយ​ពួកគាត់​​​​រត់​​ចេញពីផ្ទះវិញ​​ហៅ​គេ​ជួយ ​ទាំង​មាន​របួស ​។ ពេល​នោះ ជនសង្ស័យ​ក៏យក​ដុំ​ថ្ម​ទៅ​វាយ​កូនប្រុស​-​ស្រី​២​នាក់​ដែល​កំពុង​ដេក​ក្នុងផ្ទះ​​នោះ បណ្តាល​ឱ្យ​កូនស្រី​តូច​ជាង​អាយុ​ជាង​១​ខែ​ស្លាប់​ភ្លាម​ៗ និង​កូនប្រុស​រង​របួសធ្ងន់ ហើយ​ឃាតករ​បាន​គេច​បាត់​​តែ​ម្តង ។

បច្ចុប្បន្ន ករណី​នេះ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​យ៉ាងក្តៅបំផុត ដើម្បី​ចាប់​ឃាតករ​ឱ្យ​​បាន ហើយ​​ករណី​នេះ ក៏ត្រូវ​​ចាត់​ទុកថា វា​សាហាវ​​ឃោរឃៅខ្លាំងណាស់​ ដែល​​បាន​កើត​ឡើង​នៅ​​ក្នុង​ទឹកដី​ខេត្ត​ដំបង​យើង​​នេះ ។