អង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនមន្ត្រី2នាក់ឡើងតុលាការ
រាជធានីភ្នំពេញ ៖ មន្ត្រីថ្នាក់ទាបសាលារាជធានីភ្នំពេញ២រូប កាលពីព្រឹកថ្ងៃទី១ ខែមីនា បានត្រូវសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនពាក់ព័ន្ធពីបទវិតិ
រាជធានីភ្នំពេញ ៖ មន្ត្រីថ្នាក់ទាបសាលារាជធានីភ្នំពេញ២រូប កាលពីព្រឹកថ្ងៃទី១ ខែមីនា បានត្រូវសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនពាក់ព័ន្ធពីបទវិតិ
រាជធានីភ្នំពេញ ៖ មន្ត្រីថ្នាក់ទាបសាលារាជធានីភ្នំពេញ២រូប កាលពីព្រឹកថ្ងៃទី១ ខែមីនា បានត្រូវសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនពាក់ព័ន្ធពីបទវិតិក្រមពុករលួយបញ្ជូនខ្លួនប្រគល់ឱ្យសាលាដំបូងចាត់ការ ។
មន្ត្រីដែលត្រូវបានឃាត់ខ្លួននេះ ម្នាក់ឈ្មោះ រដ្ឋ បូរី មានតួនាទីជាប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ម៉ៃ វណ្ណារុំ ជាមន្ត្រីនៅការិយាល័យវិនិយោគ ជាកូនចៅលោក រដ្ឋ បូរី ។ ក្រោយពីឃាត់ខ្លួន អង្គភាពប្រឆាំងអំពើពុករលួយបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃដដែល ។
សំណុំរឿងនេះស្ថិតនៅដៃ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ធ្វើការសាកសួររហូតដល់វេលាព្រលប់ ក៏បានប្រគល់ឲ្យទៅអង្គភាពប្រឆាំអំពើពុករលួយគ្រប់គ្រងបណ្តោះអាសន្នវិញ តម្រូវឲ្យព្រឹកថ្ងៃទី២ ខែមីនា នាំទៅធ្វើការសាកសួរបន្ត ។
នៅព្រឹកថ្ងៃទី២ ខែមីនា តំណាងអយ្យការបានបន្តសាកសួរជនចាប់ចោទ និងសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការតាមមាត្រា៥៩២និងមាត្រា៥៩៣ ពីបទវិតិក្រម ។ បន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយ ជនសង្ស័យទាំង២នាក់ ត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរដើម្បីសម្រេចឃុំខ្លួនឬមិនឃុំខ្លួន ។
ដើមចមនៃការចាប់ខ្លួនមន្ត្រីសាលារាជធានីភ្នំពេញ២នាក់ខាងលើនេះ ត្រូវបានប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបង្ហើបឲ្យដឹងថា ក្នុងអំឡុងខែសីហា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានចាប់ផ្តើមឲ្យអន្តរក្រសួង តម្រូវឲ្យយកប្រាក់ពីក្រុមអ្នកវិនិយោគទុន ដែលមានទឹកប្រាក់វិនិយោគចាប់ពី២លានដុល្លារឡើងទៅ ត្រូវបង់ចូលថវិការដ្ឋចំនួន៧លានរៀលតាមការកំណត់ ។
ផ្ទុយទៅវិញមន្ដ្រីជាប់ចោទទាំង២រូប បានឃុបឃិតគ្នាពុករលួយ មិនគោរពតាមតម្លៃរដ្ឋកំណត់នោះទេ គេយកពីក្រុមហ៊ុន និងអ្នកវិនិយោគទុននីមួយៗដល់ទៅ២១លានរៀល លើសពីការកំណត់ ដែលមានត្រឹមតែ (៧លានរៀល) ។
ចំណុចនេះហើយដែលបានបែកធ្លាយដល់អង្គភាពប្រឆាំងអំពើពុករលួយ ហើយមន្ដ្រីទាំង២នាក់ ក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅទៅសាកសួរមួយលើកជាពីរលើក ។
ដោយសារការរកឃើញកំហុសឆ្គងធ្ងន់ធ្ងរអង្គភាពប្រឆាំងអំពើពុករលួយ ក៏សម្រេចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតែម្ដង ។
នៅពេលល្ងាចថ្ងៃដដែលក្រោយពីការសាកសួរអស់ជាច្រើនម៉ោង លោកចៅក្រមបានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីទាំង២រូបនៅពន្ធនាគារព្រៃស ដោយបានបញ្ជូនចេញពីសាលាដំបូងនៅវេលាម៉ោង៦ ៕
ចែករំលែកព័តមាននេះ