ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្ប៉ា​ញ​បង្កើត​ក្រសួង​សិច​ដើម្បី​ជំរុញ​ការ​រួមរ័ក

7 ឆ្នាំ មុន

«The sun» របស់​អង់គ្លេស​នា​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អេ​ស្ប៉ា​ញ​បាន​បង្កើត​«​រដ្ឋមន្ត្រីក្រសួង​សិច​» លើក​ដំបូង​ដោយ មាន​តួនាទី​ទ្រទ្រង់​ដល់​គូស្នេហ៍ ក្នុង​គោលបំណង​ជំរុញ​អត្រាកំណើត​ដែល​ធ្លាក់​ចុះ​ជារឿយ​ៗ ។ បច្ចុប្បន្ន​

«The sun» របស់​អង់គ្លេស​នា​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អេ​ស្ប៉ា​ញ​បាន​បង្កើត​«​រដ្ឋមន្ត្រីក្រសួង​សិច​» លើក​ដំបូង​ដោយ មាន​តួនាទី​ទ្រទ្រង់​ដល់​គូស្នេហ៍ ក្នុង​គោលបំណង​ជំរុញ​អត្រាកំណើត​ដែល​ធ្លាក់​ចុះ​ជារឿយ​ៗ ។ បច្ចុប្បន្ន​អេ​ស្ប៉ា​ញ​ស្ថិត​នៅ​ចំណាត់​ថ្នាក់ដំបូង នៃ​ប្រទេស​មាន​អត្រាកំណើត​ទាប​បំផុត ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍ ។

លោកនាយក​រដ្ឋមន្ត្រី Mariano Rajoy បាន​តែងតាំង​លោកស្រី Edelmira Barreira​ធ្វើ​ជា​រដ្ឋមន្ត្រីក្រសួង​សិច ដើម្បី​ជំរុញ​ដល់​ពលរដ្ឋ​អេ​ស្ប៉ា​ញ​មានកូន​ច្រើន ព្រោះ​បច្ចុប្បន្ន​កំពុង​ប្រឈម​មុខ​លើ​វិបត្តិ​ប្រជាជន​ធ្លាក់​ចុះ​ដោយ​អត្រាកំណើត​ទាប​ជាង​ការ​ស្លាប់ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កាលពី​ឆ្នាំ​២០១៦ ។

ក្រុម​អ្នកជំនាញ​បញ្ជាក់​ថា ម៉ោង​ធ្វើការ​មាន​រយៈពេល​យូរ ការ​ទទួលទាន​អាហារ​យប់​ជ្រៅ និង​ចូល​សម្រាន្ត​នៅ​ពេល​យប់ គឺជា​ផ្នែក​មួយ​នៃ​ប្រភព​ធ្វើ​ឱ្យ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ​មាន​ពេល​សម្រាប់​រួមរ័ក​តិចតួច ។

លោក​Rafael puyol ពីសា​លា​«IE Businessschool» នៅ​ក្រុង​ម៉ា​ឌ្រី​ត បញ្ជាក់​ថា «​បញ្ហា​ទាំងនេះ គឺជា​ឧបសគ្គ​ដល់​ការ​បង្កើត​ក្រុម​គ្រួសារ និង​នៅ​ពេល​ពួក​គេ​មានកូន​តែ​ម្នាក់ ចាត់​ទុក​ថា ជា​ស្ថានភាព​ដ៏​អាក្រក់​បំផុត​» ។

ចាប់តាំងពី​ឆ្នាំ​២០០៨ រហូត​មក អត្រាកំណើត​នៅ​អេ​ស្ប៉ា​ញ បាន​ធ្លាក់​ចុះ​ជាង​១៨% ខណៈ​ពេល​ចំនួន​គូស្នេហ៍​ដែល​គ្មាន​កូន​កើន​ខ្ពស់​ដល់​ទៅ​៣​ដង ពី​ចំនួន ១,៥​លាន​គូ ក្នុង​ឆ្នាំ​១៩៧៧ ដល់​៤,៤​លាន​គូ​ក្នុង​ឆ្នាំ​២០១៥ ។

ស្ត្រី​អេ​ស្បា​៉​ញ​ភាគច្រើន​បញ្ជាក់​ថា ចង់​មានកូន​២​នាក់ ឬ​ច្រើន​ជាង​នេះ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០១៥ ឃើញ​ថា ស្ត្រី​ដែល​មាន​អាយុ​ពី ១៨​ដល់​៤៩១​ឆ្នាំ ជា​មធ្យម​មានកូន ១,៣​នាក់​ទាប​ជាង​តួលេខ​របស់ EU ដែល​មាន​កម្រិត​មធ្យម ១,៥៨​នាក់ ។ អង្គភាព​ផ្នែក​គោលនយោបាយ​គ្រួ​សារបាន​ដាក់ទោស​លើ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច ជា​ប្រភព​ធ្វើ​ឱ្យ​ស្ត្រី​សម្រេចចិត្ត​មានកូន​ក្នុង​ពេល​មាន​អាយុ​ច្រើន ៕