ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ធ្វើការ​តាម​ផ្ទះ​គេ​យូរ​ហើយ​មិន​ដឹង ដល់​ពេល​នេះ​ទើប​ភ្ញាក់ផ្អើល​ ដោយដឹងថា…

7 ឆ្នាំ មុន

កាសែត «Daily Telegraph» កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៧ ​ផ្សាយ​ថា ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​របស់​ឥណ្ឌូ​ណេ​ស៊ី នាង Sri Rabitah អាយុ​២៥​ឆ្នាំ ឱ្យ​ដឹង​ថា

កាសែត «Daily Telegraph» កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៧ ​ផ្សាយ​ថា ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​របស់​ឥណ្ឌូ​ណេ​ស៊ី នាង Sri Rabitah អាយុ​២៥​ឆ្នាំ ឱ្យ​ដឹង​ថា នាង​ទើបតែ​ដឹង​បាត់​ក្រលៀន កាលពីដើម​ឆ្នាំ​២០១៧ ​នេះ ក្រោយ​ពី​ចូល​ទៅ​ត្រួតពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ពី​អាការ​ឈឺចាប់​រ៉ាំរ៉ៃ ។ នាង​មាន​ការ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​​ពេល​គ្រូពេទ្យ​បញ្ជាក់​ប្រាប់​ថា ក្រលៀន​ទាំង​សងខាង​របស់​នាង​បាត់​ទៅ​ហើយ ។

លោក ​មូ​ហា​ម៉ាត់ អីុកបាល មន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូ​ណេ​ស៊ី​បញ្ជាក់​ថា រឿង​ក្តី​របស់​នាង Sri Rabitah គឺជា​ការ​លួច​លក់​អវៈយវៈ​ក្នុង​រាង​កាយ ដូច្នេះ​ត្រូវ​ស៊ើបអង្កេត​ជា​បន្ទាន់ ។

ជោគជតា​កម្ម​របស់​នាង Sri កើតឡើង​តាំងពី​ឆ្នាំ​២០១៤ នៅ​ពេល​នាង​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​បរទេស​តាម​រយៈ​អ្នករក​កម្រៃជើងសា ។ នាង Sri Rabitah ឱ្យ​ដឹង​ថា​ នាង​ត្រូវ​គេ​បញ្ជូន​ទៅ​ធ្វើការ​ឱ្យ​ក្រុម​គ្រួសារ​មួយ​នៅ​ក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ប៉ុន្តែ​បែរជា​បញ្ជូន​នាង​ទៅ​ឱ្យ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ក្នុង​ទីក្រុង​ដូ​ហា ប្រទេស​កា​តា​ទៅ​វិញ ។

តាម​ការ​រៀបរាប់​របស់​នារី​រង​គ្រោះ​ឱ្យ​ដឹង​ថា មេផ្ទះ​ជា​ជន​ប៉ា​ឡេ​ស្ទី​ន​បាន​នាំ​នាង​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​មួយ ហើយ​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្តំ ។ ក្រោយមក​នាង​ត្រូវ​គេ​បញ្ជូន​ទៅ​បន្ទប់​មួយ​ក្នុង​មន្ទីរពេទ្យ ​ដោយ​មាន​គ្រឿង​បរិក្ខារ​ពេទ្យ​ជាច្រើន ។ នៅ​ពេល​ដឹងខ្លួន​ឡើង​វិញ​នាង​ដឹង​ថា ខ្លួនប្រាណ​មាន​ស្នាម​វះកាត់ ។

នាង Sri បាន​ប្រកាស​ទាមទារ​រក​យុត្តិធម៌​ឱ្យ​ខាង​តែ​បាន ដោយ​និយាយ​ថា «​ខ្ញុំ​ចង់ឱ្យ​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​ប្តឹង​ចំពោះ​អ្នក​នៅ​ពីក្រោយ​នៃ​ការ​លួច​ក្រលៀន​របស់ខ្ញុំ » ៕