ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រករបៀង​តាម​បន្ទាត់​ព្រំដែន បច្ចុប្បន្ន​ហាក់​ស្ងប់ស្ងាត់​ខុស​ពី​មុន

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ច្រករបៀង​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​ហាក់​ស្ងប់ស្ងាត់​ខុស​ពី​មុន​សម័យ​កូ​វី​ដ និង​ពុំ​មាន​ពលរដ្ឋ​ឆ្លង​ដែន​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ​ព្រឹក​វិល​ល្ងាច​ឡើយ

ខេត្តបន្ទាយមានជ័យ ៖ ច្រករបៀង​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​ហាក់​ស្ងប់ស្ងាត់​ខុស​ពី​មុន​សម័យ​កូ​វី​ដ និង​ពុំ​មាន​ពលរដ្ឋ​ឆ្លង​ដែន​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ​ព្រឹក​វិល​ល្ងាច​ឡើយ​។ ច្រករបៀង​ណា ក៏​ដូច​ច្រករបៀង​ណា​ដែរ ពេល​ថ្ងៃ​គេ​ឃើញ​មាន​សភាព​ស្ងប់ស្ងាត់​លើកលែងតែ​ច្រក​តំបន់​ម៉ា​ឡៃ​, ច្រក​តំបន់​បឹង​ត្រកួន និង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​មានការ​ចរាចរណ៍​ដោះ​ដូរ​កសិផល​, ទំនិញ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​។

សម្រាប់​ច្រករបៀង​ខាងជើង ផ្លូវជាតិ​លេខ​៥ ច្រករបៀង​ខ្លះ​ស្ងាត់ជ្រងុំ គ្មាន​អ្នក​ធ្វើ​ដំណើរ​ចេញចូល ខណៈ​ច្រករបៀង​ខ្លះ​ឃើញ​មាន​ត្រឹម​រថយន្ត​ថៃ ចេញចូល​មក​ដឹក​អង្កាម​ពី​ទឹកដី​ខ្មែរ គឺ​ច្រករបៀង​តំន់​៥ ស្ថិត​ក្នុងភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។

លោក​ឧត្តមសេនីយ៍ត្រី ឃួ​ន ជឿន មេបញ្ជាការ​យោធា​ការពារ​ព្រំដែន​លេខ​៥០៣ ដែល​គ្រប់គ្រង​បន្ទាត់​​ព្រំដែន​លើ​ភូមិសាស្ត្រ​ស្រុក​អូរ​ជ្រៅ​, ស្វាយចេក​ខាងជើង ផ្លូវជាតិ​លេខ​៥ ក៏​ដូច​ជា​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ប្រចាំ​ភូមិសាស្ត្រ​ស្រុក​ម៉ា​ឡៃ​ខាង​ត្បូ​វ ផ្លូវជាតិ​លេខ​៥ ប្រាប់​តាម​បណ្តាញ​សង្គម​វ៉ស​អាប់ និង​ទូរស័ព្ទ​ថា ចាប់តាំងពី​ប្រទេស​រឹត​បណ្តឹង​ព្រំដែន ដើម្បី​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ គឺ​ពុំ​មាន​ពលរដ្ឋ​ឆ្លង​ព្រំដែន​តាម​ច្រករបៀង ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ​ព្រឹក​វិល​ល្ងាច​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ