ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចចាប់​ឃាត់ខ្លួនជនសង្ស័យ​២នាក់ ដែល​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​៣​នាក់

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ចាប់​ជនសង្ស័យ​២​នាក់​ដែល​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​៣​នាក់ បណ្តាល​ឲ្យ​ម្នាក់​របួសធ្ងន់​ជា​កីឡាបាល់ទាត់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៧​។ ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មាន​១.​ឈ្មោះ សួន…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ចាប់​ជនសង្ស័យ​២​នាក់​ដែល​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​៣​នាក់ បណ្តាល​ឲ្យ​ម្នាក់​របួសធ្ងន់​ជា​កីឡាបាល់ទាត់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៧​។ ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មាន​១.​ឈ្មោះ សួន សុ​ណៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​.​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ២.​ឈ្មោះ កែម ស៊ី​សុ​វ៉ា​ត់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

លោក​វរៈសេនីយ៍ទោ ខែ​ម សុ​ភ័​ណ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ឈឹ​ម បូ​រី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​/​ស្រុក​ម៉ា​ឡៃ បាន​ប្តឹង​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កូ​ពី​ពណ៌​ក្រហម ពាក់​ស្លាក់​លេខ បន្ទាយ​មាន​ជ័យ 1I-9971 បាន​ធ្វើ​សកម្មភាព​ដោយ​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​បក​លើ​ជន​រង​គ្រោះ​ដែល​គ្នា​៣​នាក់ កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។
 
ជន​រង​គ្រោះ​ឈ្មោះ ឈឹ​ម បូ​រី បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ជនសង្ស័យ​២​នាក់​កាប់​បណ្តាល​ឲ្យ​របួស​គឺ​ពួក​គេ​ចេញពី​ប្រកួត​កីឡាបាល់ទាត់​ហើយ​ដើរ​រក​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​ដេក​ពេល​ដែល​កំពុង​ដើរ​រក​តាម​ផ្លូវត្រូវ​បាន​ជនសង្ស័យ​១​ក្រុម​គ្នា​២​នាក់​កាប់​មក​លើ​ក្រុម​របស់​ពួក​គេ​៣​នាក់​បណ្តាល​របួសធ្ងន់​មានឈ្មោះ ឈឹ​ម បូ​រី របួស​ចំ​ក្បាល​សៀតផ្កា​ផ្នែក​ខាងឆ្វេង និង​របួស​ម្រាមដៃ​ខាងស្តាំ​ចំនួន​៣ របួស​កែងដៃ​ខាងឆ្វេង​ពេល​នោះ​បក្ខពួក​២​នាក់​ទៀត រត់គេច​ខ្លួន ជនសង្ស័យ​យក​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​ណូ​គា​ហើយ​គេចខ្លួន​បាត់​។
 
លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ឈ្មោះ ឈឹ​ម បូ​រី និង​បក្ខពួក​២​នាក់​ទៀត​ជា​កីឡាបាល់ទាត់​ស្រុក​ម៉ា​ឡៃ ខណៈ​ពេល​ប្រកួត​ហើយ​បាន​ដើរ​រក​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​ដេក​ដែល​កំពុង​ដើរ​តាម​ផ្លូវត្រូវ​បាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​លើ​ជន​រង​គ្រោះ​ដែល​ជា​ក្រុមកីឡា​បាល់ទាត់​បណ្តាល​ម្នាក់​របួសធ្ងន់ និង​បក្ខពួក​២​នាក់​ត្រូវ​បាន​រត់គេច​ខ្លួន​ផុត​ពី​គ្រោះថ្នាក់​នៅ​ពេល​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ​របួស​ហើយ​យក​ទូរស័ព្ទ​១​គ្រឿង​គេចខ្លួន​បាត់​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​បណ្តឹង​ហើយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ស្រាវជ្រាវ​មុខសញ្ញា និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​វេលា​ម៉ោង​១២​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ និង​យក​បាន​ទូរស័ព្ទ​ដៃ​១​គ្រឿង​មក​វិញ​ប្រគល់​ជូន​ជន​រង​គ្រោះ​៕