ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាប់​២​នាក់ និង​របួសធ្ងន់​២​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏​៣​ករណី​ផ្សេង​គ្នា

9 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​៣​ករណី​ផ្សេង​ៗ​គ្នា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ និង​រង​របួសធ្ងន់​២​នាក់​ក្នុង​៣​ករណី​ផ្សេង​គ្នា…

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​៣​ករណី​ផ្សេង​ៗ​គ្នា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ និង​រង​របួសធ្ងន់​២​នាក់​ក្នុង​៣​ករណី​ផ្សេង​គ្នា ។ ឧប្បទ្ទវ​ហេតុនេះ​ទី​១-​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​រូង ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ដែល​បង្ក​ឡើង​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​រត់គេច​ខ្លួន​បាត់ ខណៈ​បុក​បុរស​ម្នាក់​ដើរ​ឆ្លងថ្នល់​បណ្តាល​ឲ្យ​ស្លាប់ ។ ជន​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម លន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​ស្លាប់​) រស់នៅ​ភូមិ​រមាំង​ងាប់ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់​ស្វាយ សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​បាន​ថា រថយន្ត​បង្កហេតុ​ធ្វើ​ដំណើរ​ពី​ណា​ទៅ​ណា​នោះ​ឡើយ​បាន​ត្រឹមតែ​សន្និដ្ឋាន​ថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បណ្តាល​មក​ពី​រថយន្ត​បើក​លឿន​ចំណែក​អ្នក​ដើរ​ឆ្លងថ្នល់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

ករណី​ទី​២.​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​ទី​១ ខែមីនា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៦​ស្ថិត​ក្នុងភូមិ​បន្ទាយ​យម​រាជ្យ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក រវាង​ម៉ូតូ និង​គោ​យន្ត​កន្ត្រៃ​បើក​បត់​ឆ្វេង ម៉ូតូ​ជិះ​លឿន​ហ្វ្រាំង​មិន​ទាន់​បុក​គោ​យន្ត​បណ្តាល​ឲ្យ​របួសធ្ងន់​អ្នក​ជិះ​ម៉ូតូ​ម្នាក់ អ្នក​បើ​បរ​គោ​យន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់​គេ​ខ្លួន​បាត់ ។     ​ចំណែក​បុរស​គ្រោះ​ឈ្មោះ​អ្វី​​នោះ​នៅ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ដោយសារ​នៅ​រសៀល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៧ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ឈ្មោះ​ជន​រង​គ្រោះ​ពី​លោក​វរៈ​សេនី​យ៏​ត្រី ស៊ីវ សុ​វ​ណ្ណា អធិការរង​នគរបាល​ស្រុក​ស​ន្ទុ​ក​ទទួល​បន្ទុក​ខាង​សណ្តាប់ធ្នាប់ និង​ចរាចរ​ណ៏​តាម​ទូរស័ព្ទ​លោក​ប្រាប់​ថា ចាំ​បន្តិច ចាំ​ផ្ញើរ​របាយ​ការ​ឲ្យ ស្រាប់តែ​បាត់​ឈឹង ពេល​ខ​ល​ទូរស័ព្ទ​​ទៅ​សួរ​ទៀត​លែង​ទទួល​ទូរស័ព្ទ​មិនដឹង​ថា​មូលហេតុ​អ្វី? ឬ​ក៏​ទុក​សម្រួល​គ្នា​ស៊ី​តាម​ជំនាញ​នៅ​ក្រៅ​ផ្លូវច្បាប់​ក៏​មិនដឹង​បានជា​ខំ​លាក់បាំង​ការ​ពិត​នេះ​មិន​ឲ្យ​អ្នក​សារព័ត៌​ស្គាល់​អត្តសញ្ញាណ​ជន​រក​គ្រោះ ចំណែក​ខាង​អ្នកបើកបរ​គោ​យន្ត​ប្រាប់​ថា​រត់គេច​បាត់​ស្រមោល ។

ករណី​ទី​៣-​កើតឡើង​នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សូ​យោង ឃុំ​សូ​យោង ស្រុក​បារាយ​ណ៏ រវាង​ម៉ូតូ​បុក​ពីក្រោយ​គោ​យន្ត​កន្ត្រៃ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1D-3909 ឈ្មោះ រ៉ាត់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ពុក​យុគ សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ស្លាប់ និង​អ្នក​រួម​ដំណើ​ជាមួយ​ឈ្មោះ ទន់ ថេ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិធម្ម​នាថ ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក របួសធ្ងន់ ។

បន្ទាប់​ពី​កើតហេតុ​គោ​យន្ត​កន្ត្រៃ​បាន​បើក​គេចខ្លួន​បាត់​ដោយសារ​ពេល​យប់​សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​បណ្តាល​មក​ពី​គោ​យន្ត​កន្ត្រៃ​បើកបរ​ពេល​យប់​គ្មាន​​ចំណាំងផ្លាត​គួប​ផ្សំ និង​ម៉ូតូ​បើក​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ បន្ទាប់​ពី​កើតហេតុ​សព្វ​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ត្រូវ​​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​បារាយ​ណ៏ ៕