រុញច្រានការវាយបកសាហាវមួយរបស់ក្រុមរដ្ឋអ៊ិស្លាមនៅម៉ូសស៊ុល
កងទ័ពរដ្ឋាភិបាលអីុរ៉ាក់ជួយទ្រទ្រង់ដោយសហរដ្ឋអាេមរិកបានវាយរុញច្រានការវាយបកយ៉ាងសាហាវមួយរបស់ពួកជីហាដ ក្រុមរដ្ឋអ៊ិស្លាមនៅភាគខាងកើតក្រុងម៉ូសស៊ុល ។

ប្រភពព័ត៌មានយោធារាយការណ៍កាលពីថ្ងៃទី២ មីនា ថា ពួកជីហាដបានសម្រុកមកក្បែរទីតាំងទាំងឡាយរបស់កងកម្លាំងពិសេសនៃកងទ័ពអីុរ៉ាក់ ដោយបន្លំខ្លួនក្នុងចំណោមជនស៊ីវិលដែលរត់គេចចេញពីការប្រយុទ្ធគ្នា ។
កងទ័ពអីុរ៉ាក់កាលពីខែមករាវាយដណ្តើមយកបានភាគខាងកើតក្រុងម៉ូសស៊ុល ក្រោយការប្រយុទ្ធគ្នា១០០ថ្ងៃ ហើយកាលពីថ្ងៃទី១៩ កុម្ភៈ ចាប់វាយប្រហារប្រឆាំងសង្កាត់ទាំងឡាយស្ថិតនៅត្រើយខាងលិចនៃទន្លេថៃហ្គ័រដែលហូរកាត់ក្រុងម៉ូសស៊ុល ។
កងទ័ពអីុរ៉ាក់កាន់តែវាយរុលទៅមុខសំដៅរំដោះក្រុងម៉ូសស៊ុលទាំងមូលពីក្រុមរដ្ឋអ៊ិស្លាម ។ ទន្ទឹមនឹងការរុលទៅមុខនេះ កងទ័ពអីុរ៉ាក់អះអាងពីការដណ្តើមត្រួតត្រាផ្លូវថ្នល់ភ្ជាប់ភាគខាងលិចក្រុងម៉ូសស៊ុល ទៅទីក្រុង TAL AFAR ដែលកាន់កាប់ដោយក្រុមរដ្ឋអ៊ិស្លាមដែរ ដែលបែបនេះញ៉ាំងឱ្យពួកជីហាដកាន់តែឯកោមួយកម្រិតថែមទៀត ៕
ចែករំលែកព័តមាននេះ