ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ឱ្យ​រដ្ឋមន្ត្រី​យុត្តិធម៌​អា​មេ​រិ​ក​លាលែង​ពី​តំណែង

9 ឆ្នាំ មុន

លោកស្រី NANCY PELOSI ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​អំពាវនាវ​ឱ្យ​រដ្ឋមន្ត្រី​យុត្តិធម៌​អា​មេ​រិ​ក​លោក JEFF SESSIONS លាលែង​ចេញពី​តំណែង​បន្ទាប់​ពី​ការ​លាតត្រដាង​របស់

លោកស្រី NANCY PELOSI ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​អំពាវនាវ​ឱ្យ​រដ្ឋមន្ត្រី​យុត្តិធម៌​អា​មេ​រិ​ក​លោក JEFF SESSIONS លាលែង​ចេញពី​តំណែង​បន្ទាប់​ពី​ការ​លាតត្រដាង​របស់​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​ពី​ការ​សន្ទនា​គ្នា​នានា​ជាមួយ​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី​៨ វិ​ចិ្ឆ​កា ។

កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​រាយការណ៍​កាលពី​ថ្ងៃ​ទី​១ មីនា​ថា ព្រឹទ្ធ​សមាជិក​លោក JEFF SESSIONS បច្ចុប្បន្ន​ក្លាយជា​រដ្ឋមន្ត្រី​យុត្តិធម៌​របស់​រដ្ឋការ​លោក​ដូ​ណា​ល់ ត្រាំ បាន​ជួប​សន្ទនា​គ្នា​២​លើក​ជាមួយ​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​ក្រុង​វ៉ា​ស៊ី​ន​តោន​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ហើយ​លាក់​ការ​រ​ជួប​គ្នា​ទាំងនោះ​ពេល​សវនាការ​របស់​លោក​ក្នុង​ព្រឹទ្ធសភា ។

យោង​តាម​កាសែត​នោះ​ថា លោក JEFF SESSIONS និង​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ គី​ស្លី​យ៉ាក់ បាន​ជួប​និយាយ​គ្នា​ជា​ពិសេស​របៀប​ឯកជន កាលពី​ថ្ងៃ​ទី​៨ កញ្ញា​ក្នុង​ការិយាល័យ​របស់​លោក​ពេល​កំពុង​មាន​យុទ្ធនាការ​វាយប្រហារ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ពី​សំណាក់​រុ​ស្ស៊ី​ដែល​បរិហារ​ដោយ​បណ្តា​ទីភ្នាក់ងារ​ស៊ើបការណ៍​អា​មេ​រិ​ក ។

លោកស្រី NANCY PELOSI យល់​ថា រដ្ឋមន្ត្រី​មហាផ្ទៃ​រូប​នោះ​ត្រូវ​តែ​លាលែង ។ លោកស្រី​ថា លោក SESSIONS ពុំ​សម​កាន់​តំណែង​រដ្ឋមន្ត្រី​យុត្តិធម៌​របស់​ប្រទេស​យើង​ឡើយ​ហើយ​លោក​ត្រូវ​តែ​លាលែង ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ត្រាំ​លោក MICHAEL FLYNN ត្រូវ​បង្ខំ​ឱ្យ​ចាក​ចេញពី​តំណែង​រួច​ហើយ ៣​ស​ប្តា​ហ៍​ប៉ុណ្ណោះ ក្រោយ​ចូល​កាន់​តំណែង​នោះ​មក​ពី​ការ​លាតត្រដាង​ពី​ការ​ជួប​សន្ទនា​ជាមួយ​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​រូប​នោះ​ដែរ​អំពី​ការ​លុប​ចោល​ជាយថាហេតុ​នូវ​ទណ្ឌកម្ម​ប្រឆាំង​ក្រុង​មូ​ស្គូ ៕