ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ជូន​នាវាចម្បាំង​ទៅ​កាន់​ជុំវិញ​ប្រជុំ​កោះមាន​ជម្លោះ​ជាមួយ​ជប៉ុន

9 ឆ្នាំ មុន

ភាព​តានតឹង​មានការ​កើនឡើង​នៅ​សមុទ្រ​ចិន​ខាងកើត​រវាង​ចិន និង​ជប៉ុន ។ ក្រុង​ប៉េ​កាំ​ង​នា​ថ្ងៃ​ទី​១ មីនា បាន​បញ្ជូន​នាវាចម្បាំង​៣​គ្រឿង​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ទៅ​ល្បាត​ជុំវិញ​ប្រជុំ​កោះមាន​ជម្លោះ​ជាមួយ​ជប៉ុន ព្រោះតែ​

ភាព​តានតឹង​មានការ​កើនឡើង​នៅ​សមុទ្រ​ចិន​ខាងកើត​រវាង​ចិន និង​ជប៉ុន ។ ក្រុង​ប៉េ​កាំ​ង​នា​ថ្ងៃ​ទី​១ មីនា បាន​បញ្ជូន​នាវាចម្បាំង​៣​គ្រឿង​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ទៅ​ល្បាត​ជុំវិញ​ប្រជុំ​កោះមាន​ជម្លោះ​ជាមួយ​ជប៉ុន ព្រោះតែ​ទាមទារ​អធិបតេយ្យភាព​ពី​ជប៉ុន ។

រឿង​ជម្លោះ​ប្រជុំ​កោះ​នេះ​ជា​រឿង​រសើប​ខ្លាំង​បំផុត​មួយ​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ ក៏​ប៉ុន្តែ​ប្រធានាធិបតី​ថ្មី​អា​េ​ម​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​យក​ប្រេង​ជះ​លើ​ភ្លើង ដោយ​អះអាង​ជា​ថ្មី​កាលពី​ខែ​មុន ដូច​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដែរ  ថា ប្រជុំ​កោះ​ដែល​គ្មាន​មនុស្ស​រស់នៅ​នេះ​នឹង​ការពារ​តាម​រយៈ​សម្ព័ន្ធភាព​យោធា​រវាង​ក្រុង​តូ​ក្យូ និង​ក្រុង​វ៉ា​ស៊ីន​តោន ។

ប្រទេស​ចិន​មានការ​ខឹងសម្បា​ខ្លាំង​ចំពោះ​ការ​ប្រកាស​នេះ​ដែល​ធ្វើ​ពេល​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ហ្សូ​អា​បេ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អា​េ​ម​រិ​ក រួច​ត្រូវ​លោក​ត្រាំ ទទួល​រាក់ទាក់​បំផុត ហើយ​បង្ហាញ​ពី​ការ​ជួយ​ទ្រទ្រង់​របស់​លោក ។

មេដឹកនាំ​ទាំង​២​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ បាន​សម្តែង​ពី​ការ​ប្រឆាំង​ចំពោះ​រាល់​សកម្មភាព​ដែល​សំដៅ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​របស់​ជប៉ុន​លើ​ប្រជុំ​កោះ​នេះ ដែល​ចិន​ហៅ​ប្រជុំ​កោះ DYAOYU ហើយ​ជប៉ុន​ហៅ​ប្រជុំ​កោះ SENKAKU ។

ប៉ុន្មាន​ថ្ងៃមុន​នេះ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក JAMES MATTIS ក៏​បាន​ផ្តល់​សារ​ដូច​គ្នា​នេះ ពេល​លោក​មក​កាន់​ក្រុង​តូ​ូ​ក្យូ ។ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ដោយ​ចោទប្រកាន់​ក្រុង​វ៉ា​ស៊ី​ន​តោន​ថា បង្ក​អ​ស្ថេ​រ​ភាព​ក្នុង​តំបន់ ហើយ​អះអាង​ថា សន្ធិសញ្ញា​ជប៉ុន​-​អា​មេ​រិ​ក គឺជា «​ផលិតផល​មួយ​នៃ​សង្គ្រាមត្រជាក់​» ដែល​មិន​ត្រូវ​ជាន់ឈ្លី​លើ​អធិបតេយ្យភាព​ដែនដី​របស់​ចិន និង​បណ្តា​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ឡើយ រួច​អះអាង​ថា ប្រជុំ​កោះ​នេះ​ជា​របស់​ចិន​ចាប់តាំងពី​បុរាណកាល​មក​ម្ល៉េះ ។

តាម​រយៈ​ការ​បង្ហាញ​កម្លាំង​នេះ ពិត​ណាស់​ញ៉ាំង​ឱ្យ​មានការ​តវ៉ា​នានា​របស់​ជប៉ុន ។ ចិន​ធ្លាប់​បង្កើន​ការ​គាបសង្កត់​រួច​ហើយ​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៦ ដោយ​បញ្ជូន​បណ្តា​នាវាចម្បាំង​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ទៅ​កាន់​តំបន់​ប្រជុំ​កោះ​នេះ រួច​បើ​តាម​ជប៉ុន​ថា មាន​ទាំង​បញ្ជូន​យន្តហោះ​ស៊ើបការណ៍​មួយ​មក​កាន់​ទីនោះ​ទៀត​ផង ។

ទំនាក់ទំនង​រវាង​មហាអំណាច​អាស៊ី​ទាំង​២​មានការ​ស្រុត​ចុះ​ដុនដាប​យ៉ាង​ច្បាស់ ក្រោយ​ការ​សម្រេច​របស់​ក្រុង​តូ​ក្យូ​កាលពី​ឆ្នាំ​២០១២ ធ្វើ​ជាតូបនីយកម្ម ផ្នែក​មួយ​ធំ​នៃ​ប្រជុំ​កោះ​នេះ ដោយ​រដ្ឋាភិបាល​ជប៉ុន​ទិញ​កោះ​៣​ពី​គ្រួសារ​ជប៉ុន​មួយ ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​កោះ​ទាំងនោះ ។

ជា​របស់​ចិន​កាលពី​រជ្ជកាល​គិញ QING ប្រជុំ​កោះ​នេះ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ប្រទេស​ជប៉ុន ក្រោយ​ជ័យជម្នះ​របស់​ខ្លួន​ក្នុង​សង្គ្រាម​ចិន​-​ជប៉ុន​លើក​ទី​មួយ​កាលពី​ឆ្នាំ​១៨៩៥ ។ ក៏​ប៉ុន្តែ​ក្រុង​ប៉េ​កាំ​ង​នា​សម័យ​កាលនោះ​ហាក់​ពុំ​ចាត់វិធានការ​ការពារ​សិទ្ធិ​របស់​ខ្លួន​ឡើយ ទើបតែ​ក្នុង​ឆ្នាំ​១៩៧២ ពេល​ដែល​សហរដ្ឋ​អា​េ​ម​រិ​ក​ប្រគល់​ឱ្យ​ជប៉ុន​វិញ​នូវ​ដែនដី​ផ្សេង​ៗ ក្នុង​នោះ​មាន​ទាំង​ប្រជុំ​កោះ SENKAKU ផង​។

ក្រៅពី​ជម្លោះ​ប្រវត្តិសាស្ត្រ និង​ការ​ប្រកាន់​លទ្ធិ​ជាតិនិយម​របស់​ប្រទេស​ទាំង​២ ចិន​ខិតខំ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់​នេះ ដែល​សម្បូរ​ដោយ​ប្រេងកាត និង​ឧស្ម័ន​ដូចដែល​ចិន​បាន​ធ្វើ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ ៕