ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកនាយក​សាលា​កំពុង​អ៊ុតអាប៉ោង ប៉ូលិស​ក្របួច​ជាប់

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៤​នាក់​ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ក្របួច​ជាប់ពេល​កំពុងលេងល្បែងអាប៉ោង ក្នុងការបង្ក្រាប​វង់​អាប៉ោង​មួយ​កន្លែង

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៤​នាក់​ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ក្របួច​ជាប់ពេល​កំពុងលេងល្បែងអាប៉ោង ក្នុងការបង្ក្រាប​វង់​អាប៉ោង​មួយ​កន្លែង នៅ​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត នា​វេលា​រសៀល​ថ្ងៃ​ទី​២ កុម្ភៈ ២០១៧ នេះ ។

យ៉ាងណា​ក៍ដោយ​ជនសង្ស័យ​ទាំងនេះ​សមត្ថកិច្ច​មិន​ទាន់​ឲ្យ​ដឹង​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​កំពុង​សួរនាំ​នៅឡើយ ប៉ុន្តែ​គេ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ញៀន​ល្បែង​ទាំងនោះ​មាន​ម្នាក់ដែលគេស្គាល់ថា ​ជា​លោកនាយក​សាលា​បឋម​សិក្សា​ស្ទឹង​បត់ ។ និង​អ្នក​ញៀន​ល្បែង​មួយ​ចំនួន​ទៀត​បាន​រត់​ប្រសាច​បាត់​អស់ ដោយ​សមត្ថកិច្ច​រឹបអូស​បាន​ម៉ូតូ​២​គ្រឿង និង​ឧបករណ៍​ល្បែង​មួយ​ចំនួន ។

លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ដឹកនាំ​កម្លាំង​ផ្ទាល់​បាន​ប្រាប់​កោះ​សន្តិ​ភាណ​ថា ល្បែង​១​វង់​នេះ​លួច​លេង​ក្នុង​ផ្ទះថ្ម​មួយ​កន្លែង ហើយ​ការ​បង្ក្រាប​នេះ អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ។ លោក​បញ្ជាក់​ថា ជនសង្ស័យ និង​វត្ថុ​តាង ក្រោយ​ធ្វើ​កំណត់ហេតុ​រួច​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕