ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊យណាស់! ​ឈប់​​​នោមមួយភ្លែត បាត់លុយជាង១ម៉ឺនដុល្លារ​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣ មីនា នេះ ស្ថិត​​តាម​បណ្តោយ​​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំ​​ណុ​ច​​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានការ​ភ្ញាក់ផ្អើល​មួយ ដោយសារ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣ មីនា នេះ ស្ថិត​​តាម​បណ្តោយ​​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំ​​ណុ​ច​​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានការ​ភ្ញាក់ផ្អើល​មួយ ដោយសារ​តែ​បុរស​ជា​បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុម្នាក់​ ត្រូវ​ចោរ​ឆក់​កា​តាប​បាន​​សម្រេច ដោយបាន​​អះអាង​ថា នៅ​ក្នុង​កា​តាប​នោះ​ មាន​ប្រាក់​​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ​, ប្លង់​ដី​៣​ច្បាប់ និង​កាត​គ្រី​ឡាន និង​ម៉ូតូ​ផង​ដែរ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ច​ន ចំរើន អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​ក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ «​អភិ​ឌ្ឍ​ន៍​ជំនាន់​ថ្មី​» ហៅ​កាត់ថា «NPG» ។

បុរសជន​រង​គ្រោះ​បានឱ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ គាត់​ធ្វើ​ដំណើរ​លើ​ផ្លូវ​ខាងលើ លុះ​មក​ដល់​ចំណុច​កើតហេតុ គាត់​រាន់​បត់​ជើងតូច ​ក៏​ឈប់​ម៉ូតូ ដោយ​ដាក់​កា​តាប​នៅ​លើ​ម៉ូតូ​នោះ ហើយ​ដើរទៅ​នោម ។ ពេល​នោះ គាត់​ក៏​ឮ​សំឡេងមាន​​ម៉ូតូ​ជិះ​មក​ក្បែរ​​ដែរ តែ​មិន​ចាប់អារម្មណ៍​ទេ ពេល​រួចរាល់​ក៏​ងាក​ដើរមក​រក​ម៉ូតូ​វិញ ស្រាប់តែ​បាត់​កា​តាប​គាត់ ទើប​ស្រែក​ផ្អើល​ឆោឡោ​​តែ​ម្តង ។

​គួរ​ឱ្យ​កត់សម្គាល់​ផងដែរ នៅចំណុច​ទីតាំង​ខាងលើ គឺជា​​កន្លែង​ដែល​តែងតែ​កើត​មាន​បទល្មើស​ជាច្រើន​ សូ​ម្បី​តែ​អ្នកដំណើរ​តាម​រថ​យន្ត ឬ​ម៉ូតូ​តុ​កតុកទាំងថ្ងៃទាំងយប់​ ​គឺតែង​ជួប​ករណី​នេះ ។ ដូច្នេះ សូម​អាជ្ញាធរ​មូលដ្ឋាន មេត្តា​ចុះ​ត្រួតពិនិត្យ​ផង ដើម្បី​ការពារ​សុវត្ថិ​​ភាព​ជូន​​ប្រជាពលរដ្ឋ​ឱ្យមានភាពកក់ក្តៅ​ ។