ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​​ជនជាតិ​វៀតណាម​​នៅ៣ទីតាំង​លើ​ករណី​បង្ខាំង​​មនុស្ស​​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ធ្វើការ​ឃាត់​ជន​ជាតិ​វៀតណាម​ចំនួន​២៤​នាក់​ (មាន​ស្រី​១១​នាក់) ក្នុង​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​នៅ​លើ​ទឹកដី​ខេត្តសៀមរាប ។ បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ថា ការ​ឃាត់​ខ្លួនមនុស្ស ក៏​​បាន​ដកហូត​រថយន្ត​ចំនួន​២​គ្រឿង​ផង​ដែរ…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ធ្វើការ​ឃាត់​ជន​ជាតិ​វៀតណាម​ចំនួន​២៤​នាក់​ (មាន​ស្រី​១១​នាក់) ក្នុង​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​នៅ​លើ​ទឹកដី​ខេត្តសៀមរាប ។ បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ថា ការ​ឃាត់​ខ្លួនមនុស្ស ក៏​​បាន​ដកហូត​រថយន្ត​ចំនួន​២​គ្រឿង​ផង​ដែរ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ខែកញ្ញា កន្លង​ទៅ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ប្រុស​-​ស្រី​ទាំង​២៤​នាក់​ខាង​លើ ធ្វើ​ឡើង​ចំនួន​៣​ទីតាំង​ផ្សេងៗ​គ្នា ដែល​ទីតាំង​ទី​១-​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ត្រង់ អក្សរ T ខាង​កើត​រង្វង់​មូល ស្រុក​ក្រឡាញ់ ស្ថិត​នៅ​ភូមិ កំពង់​ថ្កូវ​២ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ដោយ​ឃាត់​មនុស្ស​​បាន​ចំនួន​៨​នាក់ (​ស្រី​២​នាក់​) និង​រថយន្ត​ម៉ាក​ស្តា​រិច​១​គ្រឿង ។ ទីតាំង​ទី​២-​នៅផ្ទះ​វីឡា​ជួល ស្ថិត​នៅ​ក្រុម ទី​៩ ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ឃាត់ខ្លួន ជនជាតិ​វៀតណាម​ចំនួន​៩​នាក់ (​ស្រី​៥​នាក់​) និង​ដកហូត​រថយន្ត​១​គ្រឿង ម៉ាក​តូ​យូ​តា​១២ កៅអី​ពណ៌​ស​១​គ្រឿង​។ ចំណែក​ទីតាំង​ទី​៣-​ស្ថិត​នៅ​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ឃាត់ខ្លួន​ជនជាតិវៀតណាម៧នាក់ ។

តាម​របាយការណ៍​ពី​សមត្ថកិច្ច​ដដែល​​​បង្ហាញ​ថា តាម​ការ​សន្និដ្ឋាន​ដំបូង គឺជា​ករណី​ចាប់ជំរិត​ដោយ​សារ មាន​ស្ត្រី​ម្នាក់​មាន​របួស​ស្នាម ដោយ​ការ​ធ្វើ​ទា​រុ​.​ណ​.​ក​.​ម្ម ។ ប៉ុន្ដែ​ទោះបី​យ៉ាងណា សមត្ថ​កិច្ច​នៅ​​មិន​ទាន់​បញ្ជាក់​លម្អិត អំពី​ការ​បង្ក្រាប​ករណី​បង្ខាំង​មនុស្ស​ដោយ​ធ្វើ​ទា​.​រុណ​.​ក​.​ម្ម​ខាងលើ​នេះ​ទេ ដែល​ដើមចម​ផ្តើម​ចេញ​ដោយសារ​អ្វី​ឱ្យ​ប្រាកដ​ឡើយ​។

បច្ចុប្បន្ន ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​២៤​នាក់​ខាងលើ កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​ច្បាប់​។ សូម​បញ្ជាក់​ថា មក​ដល់​ថ្ងៃ​ទី​២៨ កញ្ញា នេះ សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ជំនាញ​មិន​ទាន់​ប្រាប់​លម្អិត​ដល់​ភ្នាក់ងារ​កោះសន្តិភាព​នៅ​ថ្ងៃនេះ​ទេ ដោយ​​ឱ្យ​រង់ចាំ​សមត្ថកិច្ច​កំពុង​សួរនាំ និង​ស្រាវជ្រាវ ស្វែងរក​មេខ្លោង ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ