ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ស៊ី​រី​លុក​ចូល​ដល់ទី​ក្រុង PALMYRE

9 ឆ្នាំ មុន

កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​កាលពី​យប់​ថ្ងៃ​ទី​១ មីនា បាន​លុក​ចូល​ក្នុង​ទីក្រុង​បុរាណ PALMYRE ក្រោយ​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ត្រួតត្រា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​នេះ ហើយ​

កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​កាលពី​យប់​ថ្ងៃ​ទី​១ មីនា បាន​លុក​ចូល​ក្នុង​ទីក្រុង​បុរាណ PALMYRE ក្រោយ​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ត្រួតត្រា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​នេះ ហើយ​ប្រព្រឹត្ត​ការ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល និង​បំផ្លិចបំផ្លាញ​នៅ​ទីនោះ ។

ទីក្រុង PALMYRE ត្រូវ​បាន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វាយ​ដណ្តើម​យក​បាន​កាលពី​ខែឧសភា ឆ្នាំ​២០១៥ ។ ពួក​ជី​ហា​ដ​ក្រុម​នេះ​បាន​បំផ្លាញ​បណ្តា​ប្រាសាទបុរាណ​ស្អាត​ៗ​របស់​ក្រុង ហើយ​ប្រហារជីវិត​មនុស្ស​យ៉ាងច្រើន ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រូវ​វាយ​បណ្តេញ​ពី​ទីក្រុង​នេះ​កាលពី​ខែមីនា ឆ្នាំ​២០១៦ ក៏​ប៉ុន្តែ​ក្រុម​ជី​ហា​ដ​វាយ​យក​បានជា​ថ្មី​នា​ខែធ្នូ ។

ជួយ​ទ្រទ្រង់​ដោយ​កងទ័ពជើងគោក និង​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ចាប់តាំងពី​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ប៉ុនប៉ង​លុក​ចូល​ក្រុង PALMYRE ដោយ​វាយ​រុល​ចេញពី​តំបន់​វាល​ខ្សាច់​នៃ​ខេត្ត​ហូ​ម ។

នាយក​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH លោក​រ៉ា​មី អាប់​ដែល​រ៉ា​ហ៍​ម៉ា​ន់ អះអាង​ប្រាប់ AFP ថា កងទ័ព​ស៊ី​រី​លុក​ចូល​ក្នុង​សង្កាត់​មួយ​នា​ភាគ​ខាងលិច​ក្រុង PALMYRE ហើយ​ត្រួតត្រា​តំបន់​នេះ​មួយ​ផ្នែក ។ លោក​រៀបរាប់​ពី​ការ​ប៉ះទង្គិច​គ្នា និង​ការ​បាញ់​ផ្លោង ព្រមទាំង​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា​ក្នុង​ទីក្រុង​នេះ​នៃ​ខេត្ត​ហូ​ម ។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​រី SANA គូសបញ្ជាក់​នា​ពេល​មុន​នេះ​ថា កងទ័ពរ​ដ្ឋា​ផិ​បាល​ដណ្តើម​យក​បាន​ភ្នំ MONT HILAL និង​កូនភ្នំ​ឯទៀត​ៗ​នៅ​ក្បែរ​ក្រុង PALMYRE ដែល​នោះ​ជា​ជំហាន​សំខាន់​មួយ​ឆ្ពោះទៅ​ប៉ះ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា ជាមួយ​ក្រុម​ភេរវ​ករ​ក្នុង​ក្រុង ។

លោក​អាប់​ដែល រ៉ា​ហ៍​ម៉ា​ន់ អះអាង​ថា ការ​ដណ្តើម​យក​ទីក្រុង​នេះ​កាន់តែ​ជិត​មក​ដល់ ដោយ​ពួក​ជី​ហា​ដ​បាន​ដកខ្លួន​ថយ ក៏​ប៉ុន្តែ​ពួក​ជី​ហា​ដ​អាច​ប្រើប្រាស់​ការ​វាយប្រហារ​អត្តឃាត​នានា ៕