ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NOCC​ប្រកាស​រក​បេក្ខជន​ចូលរួម​ប្រកួត​អុកចត្រង្គ​ខែ្ម​រ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​2017

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧ របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​ឱ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧ របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​ឱ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​អុក​«​ចត្រង្គ​»​ខ្មែរ​ដើម្បី​ស្វែងរក​ស្ដេច​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៧ ខាង​មុខ​នេះ ។

មុន​នឹង​ឈាន​ទៅ​ដល់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​លើ​ទឹកដី​នៃ​ខេត្តសៀមរាប គឺ​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​វគ្គ​ជម្រុះ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ជា​មុន​សិន ។ ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ជុំ​ទី​១​នេះ ចាប់ផ្ដើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១៧ ដើម្បី​ចម្រាញ់​រក​អ្នក​ដែល​មាន​សមត្ថភាព និង​ជំនាញ​ពិតប្រាកដ​ចំនួន​៨​នាក់​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៥ មេ​សា ។

ក្នុង​សេចក្ដីជូនដំណឹង​នេះ​បានឱ្យ​ដឹង​ទៀត​ថា អ្នក​ដែល​មាន​បំណង​ចូលរួម​ប្រកួត​អាច​មក​ចុះ​ឈ្មោះ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​១៣ មីនា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។ ការ​ប្រជុំ​ចាប់ឆ្នោត​ប្រកួត​នៅ​ថ្ងៃ​ទី​១៤ មីនា វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ចំពោះ​បេក្ខជន​អវត្តមាន​ត្រូវ​បាន​ចាត់​ទុក​ថា​បោះបង់​ការ​ប្រកួត ។ ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០៧៨ ៦៦៨ ៣៦៦ និង ០៦៩ ៩០៨ ៣៨៤ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ប្រ​កូក​ប្រកាស​ដល់​មហាជន​គ្រប់​ស្រទាប់​ឱ្យមក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ឱ្យ​បាន​ច្រើន ជា​ពិសេស​លោក​អ៊ំ​ចាស់​ៗនៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​គួរតែ​មក​បញ្ចេញស្នាដៃ​ឱ្យ​បាន​គ្រប់​គ្នា ព្រោះ​ការ​ប្រកួត​នេះ​មិន​មានការ​បែងចែក​អាយុ ឬ​វណ្ណៈ​អ្វី​ឡើយ ៕