ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ យក្ស​ផ្លែ និង ​ម៉​ន សា​ម៉េ​ត ជួប​កីឡាករ​ថៃ​លើក​នេះ​អាច​ស្ដារ​ការ​អាម៉ាស់​របស់​ខ្លួន​បាន​ឬ​អត់?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ថ្ងៃអាទិត្យ ទី​៥ មីនា ខាង​មុខ​នេះ ឈាន​ចូល​ដល់​វគ្គ​ជម្រុះ​ចុង​ក្រោយ
ហើយ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ថ្ងៃអាទិត្យ ទី​៥ មីនា ខាង​មុខ​នេះ ឈាន​ចូល​ដល់​វគ្គ​ជម្រុះ​ចុង​ក្រោយ
ហើយ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា ​តើ​កីឡាករ​កម្ពុជា យុគ យក្ស​ផ្លែ និង​ម៉​ន សា​ម៉េ​ត ដែល​ត្រូវ​ជួប​កីឡាករ​ថៃ​ក្នុង​វគ្គ​ជម្រុះ​លើក​ចុង​ក្រោយ​នេះអាច​ស្ដារ​ការ​អាម៉ាស់​របស់​ខ្លួន​ដែល​ប្រកួត​៣លើក​ចាញ់​ទាំង​៣​លើក​កន្លង​មក​បាន​ដែរ​ឬទេ​បើ​ទោះជា​ការ​ប្រកួត​លើក​នេះ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​តែ​ប៉ុណ្ណោះ។

យុគ យក្ស​ផ្លែ មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភុ​ន សាវ៉ា​ត ។ អ្នក​ទាំង​២​រូប​នេះ​មាន​វាសនា​មិន​ខុស​គ្នា​ទេ ថ្វី​ដ្បិតតែ ភុ​ន សាវ៉ា​ត ប្រកួត​៣​លើក​កន្លង​មកនេះ​ឈ្នះ​២​លើក ចាញ់​១​លើក​មែន ប៉ុន្តែ​គេ​គ្មាន​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឡើយ ។ ចំណែក យុគ យក្ស​ផ្លែ រឹតតែ​លែង​និយាយ​កើត​ ព្រោះ​ប្រកួត​៣​លើក​ចាញ់​ទាំង​៣​លើក ។ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​រវាង​ពួក​គេ​ទាំង​២​លើក​នេះ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ។

រីឯ​ ម៉​ន សា​ម៉េ​ត មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក និង​កីឡាករ​ថៃ​ឈ្មោះ ផេ​ត សិលា ដែល​ត្រូវ​ជួប​គ្នា​លើក​នេះ​ក៏​មាន​វាសនា​មិន​ខុស​គូប្រកួត​ខាងលើ​ដែរ ។ ម៉​ន សា​ម៉េ​ត ប្រកួត​៣​លើក​កន្លង​មក​មិន​ដែល​ឈ្នះ​ទាល់តែ​សោះ ក្នុង​ពេល​ផេ​ត សិលា ប្រកួត​៣​លើកដូច​គ្នា​ចាញ់​តែ​១​លើក​ប៉ុណ្ណោះ ប៉ុន្តែ​គេ​នៅ​តែ​បាត់​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដដែល​បើ​ទោះជា​គេ​យកឈ្នះ​ការ​ប្រកួត​លើក​នេះ​ក៏​ដោយ ។ និយាយ​រួម​នៅ​ក្នុង​ពូ​ល​ថៃ​គឺ​មាន​តែ ផេ​ត ងិ​ន​ថង ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​ជាមួយ​ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អរុណរះ​កីឡា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន កីឡាករ ពុទ្ធ សំ​អាន់ មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​កីឡា​ប្រកួត​ជាមួយ​កីឡាករ ប៊ិ​ត ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ សុខទូ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ម៉​ន ភារ​ម្យ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ៕