ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​សាកល្បង​ដោយ​ជោគជ័យ​មី​ស៊ី​ល​ស្ទាក់​កម្ទេច

9 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​មួយ​ចំនួន​រាយការណ៍​ថា កាលពី​ថ្ងៃ​ទី​១ មីនា ប្រទេស​ឥណ្ឌា​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ស្ទាក់​កម្ទេច​រត់លឿន​ជាង​សំឡេង​របស់​ខ្លួន​ក្រោយ​បាញ់​ចេញពី​មូលដ្ឋាន​យោធា​មួយ​ស្ថិត​នៅ​

ប្រភព​ព័ត៌មាន​មួយ​ចំនួន​រាយការណ៍​ថា កាលពី​ថ្ងៃ​ទី​១ មីនា ប្រទេស​ឥណ្ឌា​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ស្ទាក់​កម្ទេច​រត់លឿន​ជាង​សំឡេង​របស់​ខ្លួន​ក្រោយ​បាញ់​ចេញពី​មូលដ្ឋាន​យោធា​មួយ​ស្ថិត​នៅ​ក្នុង​តំបន់ដែនទឹក​នៃ​ឆ្នេរសមុទ្រ​រដ្ឋ​អូ​ឌី​សា ភាគ​ខាងកើត​ប្រទេស ។

ប្រភព​នេះ​បញ្ជាក់​ថា មី​ស៊ី​ល ADVANCED AIR DEFENSE (AAD) ដែល​អាច​កម្ទេច​មី​ស៊ី​ល​បាលី​ស្ទិ​កមួយ​របស់​សត្រូវ​ហោះ​កម្ពស់​ទាប​ពេល​បាញ់​សាកល្បង​អាច​ស្ទាក់​កម្ទេច​មី​ស៊ី​ល​ធុន PRIHVI មួយ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ។

ផលិត​ដោយ​អង្គការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ខាង​ផ្នែក​ការពារ​ត្រួតត្រា​ដោយ​រដ្ឋ​មី​ស៊ី​ល AAD ជា​មី​ស៊ី​ល​មាន​ប្រវែង​៧,៥​ម៉ែត្រ មាន​បំពាក់​ប្រព័ន្ធរ​ត់រក​គោលដៅ​មួយ ។

ការ​បាញ់​សាកល្បង​មី​ស៊ី​ល AAD ពុំ​មែន​ជា​ការ​សាកល្បង​ដំបូង​ឡើយ​ដោយ​ការ​សាកល្បង​មួយទៀត​ធ្លាប់​ធ្វើ​កាលពី​ខែឧសភា ឆ្នាំ​២០១៦ ។ កាលពី​ខែកុម្ភៈ ឥណ្ឌា​សម្រេច​បាន​ជោគជ័យ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ស្ទាក់​កម្ទេច​កម្ពស់​ខ្ពស់​មួយ ៕