ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឥតល្ហែរ ! នៅ​តែ​ចាប់មិនអស់​…(មានវីដេអូ)

9 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​បែក​ចាន និង​នគរបាល​ប៉ុស្ដិ៍​ព្រៃ​ពួច បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿង​ញៀន​២​ថ្ងៃ​ជាប់​គ្នា​ដោយ​ធ្វើការ​ចាប់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៤​នាក់

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​បែក​ចាន និង​នគរបាល​ប៉ុស្ដិ៍​ព្រៃ​ពួច បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿង​ញៀន​២​ថ្ងៃ​ជាប់​គ្នា​ដោយ​ធ្វើការ​ចាប់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៤​នាក់ ។

ប្រតិបត្តិការ​ខាងលើ​នោះ​ធ្វើ​ឡើង​លើក​ទី​១​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ដី​ឡូ​ត៌ ស្ថិត​នៅ​ក្នុងភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ។ ដោយ​​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ក្នុង​នោះ​ម្នាក់​ឈ្មោះ ហា​យ បញ្ញា អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ជាងសំណង់ ស្នាក់​នៅ​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​​​សែន​ជ័យ ជា​អ្នក​ជួញដូរ និង​ម្នាក់​ទៀត​ឈ្មោះ មឿ ថេ​ត អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ​ជា​កម្មករ​សំណង់​ស្នាក់​នៅ​ក្នុងភូមិ​ត្រាច​ទោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ជា​អ្នក​ប្រើ​ប្រាស់ ។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៦​កញ្ចប់ ឧបករណ៍​ប្រើប្រាស់ ថង់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​, ទូរ​សព្ទ​ដៃ​១​គ្រឿង​ម៉ាក Sintel ពណ៌​ស រួម​ជាមួយ​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ។ ចំណែក​ប្រតិបត្តិការ​ទី​២​គឺ​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧ នៅ​ចំណុច​មាត់​ស្ទឹង​ព្រែក​ត្នោត ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ដែល​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ក្នុង​នោះ​ម្នាក់​ឈ្មោះ វឿ​ន ធំ អាយុ​២៨​ឆ្នាំ ជា​កម្មករ​ទឹក​ស្អាត ស្នាក់​នៅ​ក្នុងភូមិ​ស្វាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ។ ចំណែកឯ​ម្នាក់​ទៀត​ឈ្មោះ រ៉ុ​ម ណុ​ន អាយុ​៣៦​ឆ្នាំ​ជា​កម្មករ​នៅ​ការដ្ឋាន​ខ្សាច់ ស្នាក់​នៅ​ក្នុងភូមិ​គោក​ពពេល ឃុំ​លំហាច ស្រុក​អង្គស្នួល ។ នគរបាល​បាន​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​២​កញ្ចប់ ឧបករណ៍​ប្រើប្រាស់ និង​ថង់​ច្រកថ្នាំ​មួយ​ចំនួន ។ ដោយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ទិញ​ពី​ឈ្មោះ សេត ស្រី​ពៅ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​យស​មេត្រី ឃុំ​លំហាច ស្រុក​អង្គស្នួល និង​ឈ្មោះ លី​ម ឡា​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទី​លំ​នៅ​​ក្នុងភូមិ​ស្វាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ហើយ​ក៏​ជា​អ្នក​ផ្ដល់​ទីតាំង​ដើម្បី​លក់ និង​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ។ 

នគរបាល​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​និង​ចាប់ខ្លួន​ក្រុម​ជន​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខាងលើ​នោះ ក្រោយ​ពេល​ដែល​កម្លាំង​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ដែល​បាន​ផ្ដល់​ព័ត៌មាន​និង​ចង្អុលបង្ហាញ​ពី​ទីតាំង​ដែល​ជន​ទាំងនោះ​កំពុង​ធ្វើ​សកម្មភាព ហើយ​ក្រោយ​ពេល​ចាប់ខ្លួន​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​ដើ​ម្បី​​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕