ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់ខ្មាន់កាំភ្លើង បា.ញ់បោះអនាធិបតេយ្យ នៅតាមផ្លូវជាតិលេខ៦​ និងផ្លូវជាតិលេខ៤ តាមពិត​គឺជាអ្នកកាសែត និងញៀនថ្នាំ!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ខ្មាន់កាំភ្លើង ដែលជិះម៉ូតូ ហើយមានកាំភ្លើងខ្លី បាញ់បោះយ៉ាងអនាធិបតេយ្យ នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ហើយត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាន​ស្រុកអង្គស្នួល ឃាត់ខ្លួនបាននោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ។​…

ភ្នំពេញ៖ ខ្មាន់កាំភ្លើង ដែលជិះម៉ូតូ ហើយមានកាំភ្លើងខ្លី បាញ់បោះយ៉ាងអនាធិបតេយ្យ នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ហើយត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាន​ស្រុកអង្គស្នួល ឃាត់ខ្លួនបាននោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ។​ ប៉ូលិសខេត្តកណ្ដាល បញ្ជាក់ថា ជននោះ គឺជាអ្នកសារព័ត៌មាន ហើយមូលហេតុ ដែលជិះម៉ូតូបាញ់បោះ​អនាធិបតេយ្យបែបនេះ​ព្រោះតែខឹងប្រពន្ធ។

នគរបាលបានប្រាប់ថា ខ្មាន់កាំភ្លើងរូបនោះ ឈ្មោះ ញឹក សុវុត្ថា ហៅ ស្រួច ហៅ ថាច អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជា​អ្នកយកព័ត៌មាន នៅគេហទំព័រ «សង្គមអភិវឌ្ឍន៍» មានទីលំនៅ ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។ ជននេះ មានសារធាតុញៀន​នៅក្នុងខ្លួន​ ហើយក្រោយពីការចាប់ខ្លួន កម្លាំងនគរបាល ដកហូតបាន​អាវុធខ្លីម៉ាក G-Lock19 (ឡុក 19 ផលិតនៅសហរដ្ឋអាមេរិក ១ដើម លេខRTP75555 បង់០១ គ្រាប់ ០១គ្រាប់ សំបកកាទូស្សចំនួន ០២គ្រាប់។ ប័ណ្ណព័ត៌មាន គេហទំព័រ«សង្គមអភិវឌ្ឍន៍» ០១សន្លឹក និងលិខិតបញ្ជាបេសកម្មរបស់​គេហទំព័រ ០១សន្លឹក។ កាបូបស្ពាយ សម្រាប់ដាក់អាវុធ ០១ , កូនសោរថយន្តម៉ាកឡិចស៊ីស០១ ,ប្រអប់ជ័រសម្រាប់ដាក់គ្រាប់កាំភ្លើង ចំនួន០២ និងម៉ូតូ សម្រាប់ជិះធ្វើសកម្មភាពបាញ់បោះ ១គ្រឿង ម៉ាក HONDA ADV ពណ៌ស ស៊េរីឆ្នាំ​២០២១ ពាក់ស្លាកលេខភ្នំពេញ 1JE-3621។

នគរបាលដដែល បានប្រាប់ទៀតថា ជនសង្ស័យខាងលើ បានជិះម៉ូតូទៅ​បាញ់​ នៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២​ ដោយបាញ់ចំនួន ៤គ្រាប់ បណ្ដាលឲ្យត្រូវរថយន្តបើតាមផ្លូវ ចំនួន ២គ្រឿង រងការខូចខាត ប៉ុន្តែពុំបណ្ដាលឲ្យម្ចាស់​រថយន្តរងគ្រោះថ្នាក់ឡើយ​។ ក្នុងនោះ ទី១ រថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ឆ្នាំ២០០៣ ពាក់ស្លាកលេខភ្នំពេញ 2BC-4568 ត្រូវចំទ្វារមុខខាងស្ដាំ ០១គ្រាប់។ រថយន្តខាងលើ ជាកម្មសិទ្ធិរបស់ឈ្មោះ សួង បូនិច ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ​និងទី២ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ 2AD-4931 ត្រូវចំស្តុបឆ្វេង ខាងក្រោយ ០១គ្រាប់ និងចំថ្ពាល់មុខខាងឆ្វេង ០១គ្រាប់​។ រថយន្តនេះ ជាកម្មសិទ្ធិរបស់ឈ្មោះ ណាត បូផាន់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅរោងការ នៅភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល​។

ប្រភពខាងលើ បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈអ្នកកាសែតបែកថ្នាំ​ បាញ់កាំភ្លើងនោះ បានបង្កឲ្យប្រជាពលរដ្ឋភិតភ័យខ្លាំងណាស់ ហើយក្រោយពេលធ្វើសកម្មភាពបាញ់រួច ជនសង្ស័យបានជិះម៉ូតូគេចខ្លួន សំដៅទិសខាងលិច ហើយត្រូវបានកម្លាំងនគរបាល​នៃអធិការដ្ឋាន​ស្រុកអង្គស្នួលដេញតាម។ រហូតដល់ត្រង់ចំណុចភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ទើបឃាត់ខ្លួន ហើយបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួនាំបន្តតាមនីតិវិធីច្បាប់​។ ជននេះ បានឆ្លើយលើង ្នាំន្នាំ២០២២  ដោយសារភាព​របស់ជនសង្ស័យជំហ៊ានដំបូងមូលហេតុ ដែលបាញ់ «ព្រោះតែខ្លួនខឹងប្រពន្ធ»។

សូមរម្លឹកថា មុននឹង​បាញ់រថយន្ត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ជនសង្ស័យរូបនេះ បានបាញ់បោះអនាធិបតេយ្យច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ ដោយមុនដំបូងបំផុត នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ខ្មាន់កាំភ្លើងរូបនេះ បាន​បាញ់មេឃ នៅតាមផ្លូវជាតិលេខ ៦អា ស្ថិតនៅខាងជើងវត្តព្រែកលៀប ប្រមាណជាង ១០០ម៉ែត្រ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពដដែល បាននិយាយឲ្យដឹងថា បន្ទាប់មក ជននេះ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល រហូតដល់វេលាម៉ោង ២ រសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដដែលនោះ ជនសង្ស័យខាងលើ បានជិះម៉ូតូតាមផ្លូវជាតិលេខ៤ ក្នុងទិសដីពីកើតទៅលិច ទៅឈប់នៅជិតនគរបាល​ចរាចរណ៍ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​ ដែលកំពុងសម្រួលចរាចរណ៍ នៅត្រង់ចំណុចស្ពានអាកាសជម្ពូវ័ន (ស្ពានអាកាសផ្លូវក្រវាត់ក្រុង) កែងមហាវិថីឈ្នះ​ឈ្នះ ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពខាងលើបានបញ្ជាក់ថា ខណៈនោះ ជនសង្ស័យបានលើកដៃសំពះនគរបាល បន្ទាប់មក បានចង្អុលមុខក្រុមអ្នករត់ម៉ូតូកង់បី ដែលស្ថិតនៅជិតនោះដែរ រួចហើយ ក៏ដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ឡើងលើ ១គ្រាប់ ហើយជិះម៉ូតូគេចខ្លួន តាមផ្លូវជាតិលេខ៤ ទៅទិសខាងលិចបាត់។ លុះពេលទៅដល់ផ្សារបែកចាន ក្នុង​ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានបាញ់រថយន្ត ២គ្រឿងទៀត និងព្យាយាមគេចខ្លួន។ ប៉ុន្តែត្រូវបាននគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនបានតែម្ដង៕ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ