ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ក្រុង​ព្យុ​ង​យ៉ាង» ​​ជា​អ្នក​នៅ​ពីក្រោយ​ការ​ស្លាប់​​លោក​​គី​ម ជុង​​ណា​ម

9 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​១ មីនា ប្រទេស​កូរ៉េ​ខាងជើង​បាន​ចោទប្រកាន់​សហរដ្ឋ​អា​មេ​​រិ​ក និង​កូរ៉េ​ខាងត្បូង​ថា ជា​អ្នក​មួលបង្កាច់​ថា ក្រុង​ព្យុ​ង​យ៉ាង ​ជា​អ្នក​នៅ​ពីក្រោយ​ការ​ស្លាប់​របស់​លោក​គី​ម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​របស់​លោក​គី​ម ជុង​អ៊ុ​ន នៅ​ម៉ា​ឡេ​ស៊ី កាលពី​ខែ​

កាលពី​ថ្ងៃ​ទី​១ មីនា ប្រទេស​កូរ៉េ​ខាងជើង​បាន​ចោទប្រកាន់​សហរដ្ឋ​អា​មេ​​រិ​ក និង​កូរ៉េ​ខាងត្បូង​ថា ជា​អ្នក​មួលបង្កាច់​ថា ក្រុង​ព្យុ​ង​យ៉ាង ​ជា​អ្នក​នៅ​ពីក្រោយ​ការ​ស្លាប់​របស់​លោក​គី​ម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​របស់​លោក​គី​ម ជុង​អ៊ុ​ន នៅ​ម៉ា​ឡេ​ស៊ី កាលពី​ខែ​មុន ហើយ​ចាត់​ទុក​ការ​អះអាង​ទាំងនេះ​ថា គ្មាន​មូលដ្ឋាន ។ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA គូសបញ្ជាក់​ថា សហរដ្ឋ​អា​មេ​រិ​ក និង​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​មួលបង្កាច់​កូរ៉េ​ខាងជើង ។

ចំពោះ​ការ​ស្លាប់​របស់​លោក​គី​ម ជុង​ណា​ម នៅ​ព្រ​លាន​យន្តហោះ​ក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ រដ្ឋមន្ត្រី​សុខាភិបាល​ម៉ា​ឡេ​ស៊ី លោក SUBRAMANIAM SATHASIVAM ថ្លែង​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ថា លោក​គី​ម ជុង​ណា​ម ត្រូវ​សម្លាប់​ដោយ​សារ​ធាតុ​ពុល​ខ្លាំង​បំផុត​ឈ្មោះ VX ។

KCNA រិះគន់​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ថា បញ្ចេញ​ពាក្យ​ចចាមអារ៉ាម​នានា​មុន​ស្រែ​កថា បុរស​កូរ៉េ​ខាងជើង​នេះ​ត្រូវ​សម្លាប់​ដោយ​សារ​ធាតុពុល ហើយ​សេចក្តីថ្លែងការណ៍​នានា​ត្រូវ​បាន​ចេញ​ដោយ​កូរ៉េ​ខាងត្បូង និង​ម៉ា​ឡេ​ស៊ី ។ KCNA ក៏​ចោទប្រកាន់​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​ផង​ដែរ​ថា ប្រើប្រាស់​រឿង​នេះ ​ក្នុង​គោលដៅ​នយោបាយ​ដើម្បី​បំផ្លាញ​មុខមាត់​របស់​កូរ៉េ​ខាងជើង ហើយ​ប៉ុនប៉ង​ផ្តួល​រំលំ​ប្រព័ន្ធ​សង្គម​របស់​ខ្លួន ។

KCNA ក៏​ព្រមាន​ផង​ដែរ​ពី​ការ​ប្រើ​បណ្តា​វិធានការ​ស្វ័យការពារ​ម៉ឺងម៉ាត់​នានា​សំដៅ​ការពារ​អធិបតេយ្យភាព និង​ភាព​ថ្លៃថ្នូរ​របស់​ប្រទេស ប្រសិនបើ​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​សេ​អ៊ូ​ល​បន្ត​ប្រើប្រាស់​ល្បិច​កល​នយោបាយ​នានា ដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដឹក​នាំ​របស់​កូរ៉េ​ខាងជើង ។

ជនសង្ស័យ​៣​នាក់​ គឺ​នារី​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ នារី​វៀតណាម​ម្នាក់ និង​បុរស​កូរ៉េ​ខាងជើង​ម្នាក់​កំពុង​ជាប់​ការ​ឃុំឃាំង​បណ្តោះអាសន្ន​នៅ​ម៉ា​ឡេ​ស៊ី ។ ប៉ូលិស​ប្រទេស​នេះ​ក៏​ចង់​សួរ​ចម្លើយ​មនុស្ស​៧​នាក់​ទៀត ពិសេស​លេខាធិការ​ទី​២​នៃ​ស្ថានទូត​កូរ៉េ​ខាងជើង​ប្រចាំ​ម៉ា​ឡេ​ស៊ី ។ ជនសង្ស័យ​៤​នាក់​បាន​ចាក​ចេញពី​ម៉ា​ឡេ​ស៊ី​ទៅ​ដល់​កូរ៉េ​ខាងជើង​វិញ ។ នារី​ទាំង​២​នាក់​ កាលពី​ថ្ងៃ​ទី​១ មីនា ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​មនុស្ស​នៅ​ម៉ា​ឡេ​ស៊ី ហើយ​ពួក​គេ​អាច​មានទោស​ប្រហារជីវិត​ដោយ​ព្យួរ.​ក ។