ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​យ៉ា​ម៉ា​ហា​ប្រ​លះ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​អ្នក​ធ្វើ​មុខ​ជំនួញ​វ័យក្មេង​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​​​យប់ ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧…

ខេត្តស្វាយរៀង ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​អ្នក​ធ្វើ​មុខ​ជំនួញ​វ័យក្មេង​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​​​យប់ ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧  នៅ​លើ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត រវាងម៉ូតូ និង​រថយន្ត​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នាក៏​បុក​ចំ​ពីមុខ​ពេញ​ទំហឹង​​​លាន់​ដូច​រន្ទះបណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ​ស្លាប់​ភ្លាម​ៗ ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក YAMAHA CBR ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1DE-6025 បើកបរ​ដោយ​ឈ្មោះ​ឈៀន សុ​បញ្ញា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នកជំនួញ មាន​ទីលំនៅ​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ  ខណ្ឌឫស្សីកែវ បើកបរ​ពី​កើត​ទៅ​លិច​ដោយ​មិន​ពាក់មួក​សុវត្ថិ​ភាពលុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA HIGHLANDER ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-5548 បើកបរ​ដោយ​ឈ្មោះ លឹ​ម តាំង​ប៉ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​អ្នក​លក់ដូរ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន បើកបរ​ពី​លិចទៅ​កើត​បញ្ច្រាស់​ទឹ​ស​គ្នា​យ៉ាង​លឿន​ក៏​បុក​គ្នា​ជា​មួយ​​​អ្នកបើកបរ​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឱ្យ​អ្នកបើកបរម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ។

ចំពោះ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​និង​ម៉ូតូ​ព្រមទាំង​អ្នកបើកបរ​រថយន្ត​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕