ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគតក្មេងៗទៅជាបែបណា បើបន្តនៅដីចម្ការលោក ខឹម វាសនា?

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អ្នក​ដែល​ស្មោះស្ម័គ្រ និង​លោក​ខឹ​ម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ឬ​ហៅ​កាត់​ថា គណបក្ស LDP…

ខេត្តសៀមរាប ៖ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អ្នក​ដែល​ស្មោះស្ម័គ្រ និង​លោក​ខឹ​ម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ឬ​ហៅ​កាត់​ថា គណបក្ស LDP នៅ​តែ​បន្ត​រស់នៅ​ក្រាញ់ននៀល​នៅ​ក្នុង​ជំរុំ​ស្ថិត​នៅ​ជើងភ្នំ​គូ​លែ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

យ៉ាងណាមិញ អ្វី​ដែល​គួរ​ឱ្យ​បារ​ម្ភ​នោះ គឺ​អនាគត​ក្មេង​ៗ​ដែល​ត្រូវ​បាន​ឪពុក​ម្តាយ​បងប្អូន​យក​មក​តាម​ចូល​ទៅ​រស់នៅ​ក្នុង​ដីចម្ការ មិនដឹង​ថា វាសនា​អនាគត​របស់​ពួក​គេ​ទៅ​ជា​យ៉ាងណា​នោះ​ទេ​។

តួយ៉ាង​តាម​រយៈ​វី​ដេ​អូ​ខ្លី​មួយ​មាន​រយៈពេល​ជាង​៣​នាទី​ដែល​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​គណបក្ស LDP កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា បាន​បង្ហាញ​កុមារ​តូច​ៗ​មួយ​ក្រុម​មាន​តែ​កុមា​រា និង​កុមារី ជា​ច្រើន​រូប​បាន​ចៀងកង​រំពង​ក្នុង​ដីចម្កា​រហ​នោះ​។ វី​ឌី​អូ​ខ្លី​ដែល​បាន​បង្ហាញ​ពី​ការ​សិក្សា​ក្មេង​ៗ​ក្នុង​ដីចម្ការ​នៅ​ជើងភ្នំ​គូលែន ទីកន្លែង​លោក ខឹ​ម វាសនា ដែល​តាំងខ្លួន​ជា​ព្រហ្ម​ជួបជុំ​មនុស្ស​ជាង​១​ម៉ឺន​នាក់​កន្លង​មក​នោះ គឺ​បង្ហាញ​ក្មេង​ដែល​ត្រូវ​បាន​គេ​បង្រៀន​ឱ្យ​ច្រៀង​រួម​គ្នា​នូវ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ថា «​ទឹកដី​នៃ​ក្តី​សង្ឃឹម​» របស់​គណៈ​បក្សសម្ព័ន្ធ ដើម្បី​ប្រជា​ធិ​ប​តយ្យ​។

វី​ដេ​អូ​នេះ ពិតជា​ការ​ទាញ​យក​នូវ​ចំណាប់អារម្មណ៍​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ដែល​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ ព្រោះ​កុមារ​ប្រៀប​ដូច​ជា ក្រដាស​ស បើ​ប្រឡាក់​អ្វី​ហើយ និង​ជាប់​ពិបាក និង​លុប​ជ្រះ​ណាស់​។​សូ​ម្បី​តែ​យុវជន និង​មនុស្ស​វ័យ​ចំណាស់ នៅ​តែង​ប់ង​ល់​ជឿ​លើ​ការ​ឃោសនា​របស់​លោក ខឹ​ម វាសនា លែង​ស្គាល់​គុណ​ឪពុក​ម្តាយ ប្តី​លែង​ស្គាល់​ប្រពន្ធ យុវជន​ខ្លះ​បាន​បោះបង់​ការងារ ការ​សិក្សា​ជាដើម​។

ចុះ​ទម្រាំ​កុមារ​តូច​ៗ​ដែល​ត្រូវ​បាន​បណ្តុះ​ទាំង​វ័យក្មេង​បែប​នេះ តើ​ពួក​គាត់ និង​ទៅ​ជា​បែប​ណា នៅ​ថ្ងៃ​អនាគត? ទោះ​កុមារ​នៅ​ក្នុង​ដីចម្ការ​មិន​ច្រើន តែ​ពួក​គាត់ គឺជា​ត្រពាំង​ដែល​ត្រូវ​ស្នង​ឬ​ស្សី ឬ​អាច​និយាយ​បានជា​សរសរ​ទ្រូង​នៃ​ប្រទេស​ជាតិ ពួក​គាត់​គួរតែ​ទទួល​បានការ​សិក្សា​យ៉ាង​ទូលំទូលាយ និង​ការ​យល់​ដឹង​ច្រើន​ប្រកបដោយ​បញ្ញា​។

ក្រោយ​ពី​បានឃើញ​វិ​ឌី​អូ​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ជា​ច្រើន​បាន​ប្រតិកម្ម និង​មានការ​រិះគន់​យ៉ាង​ខ្លាំង​ដោយ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​លើក​ឡើង​ថា «​ឃើញ​ហើយ​អាណិត​ក្មេង​ៗ​ណាស់ ក្មួយ​ៗ​ខ្ញុំ​មិន​គួរ​ណា​មាន​ពុក​ម្ដាយ​ជឿ​លើ​ជំនឿ​ដែល​ខ្វះ​បញ្ញា​ចឹ​ង​ទេ​»​។ខ្លះ​ទៀត​ក៏​បាន​ពោល​ដោយ​ក្តុកក្តួល​ថា «​ឱ ! ឪពុក​ម្ដាយ​របស់​ពួក​គេ​គ្មាន​ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​បានជា​លង់គំនិត​ជឿ​ការ​និយាយ​បោកប្រាស់​របស់​ព្រំ​វាសនា​ហ្នឹងហើយ បានជា​មានកម្ម​ពៀរ​ធ្លាក់​ដល់​កូន​ៗ​របស់​ខ្លួន​ទៀត ខ្ញុំ​អាណិត​ក្មេង​ទាំង​អស់នេះ​ពេក​ណាស់ ព្រោះ​មិន​ទទួល​បានការ​អប់រំ​ដ៏​ត្រឹមត្រូវ​សោះ​។​តើ​ពួកក្មេង​ៗ​ទាំង​អស់នេះ​អនាគត​នឹង​ក្លាយទៅជា​យ៉ាងណា​ទៅ?»។និង​អ្នកខ្លះ​ទៀត​លើក​ឡើង​ថា «​ចប់​! ចំណេះដឹង​ទូទៅ​ជា​ច្រើន​កំពង់​រង់ចាំ​ពួក​គេ តែ​មិន​គួរ​ណា​ដោយសារ​តែ​ការ​ឆោត​ឥត​ពិចារណា​របស់​អាណាព្យាបាល​ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​ឱកាស​។​»​។

ទន្ទឹម​នឹង​នោះ​ក៏​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​បាន​អំពាវនាវ​ថា «​ល្មម​ចាត់វិធានការ​ច្បាប់​ហើយ នយោបាយ​បោកប្រាស់​ធ្វើ​ឱ្យ​ក្មេង​ៗ​សិស្សានុសិស្ស​បាត់បង់​ការ​សិក្សា អ្នក​ពេញវ័យ​បាត់បង់​ការងារ ក្រុម​គ្រួសារ​បែកបាក់ បាត់បង់​ប្រយោជន៍​ច្រើន​ណាស់​»​។

ជាមួយ​គ្នា​នោះ ក៏​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​បាន​ប្រៀបធៀប​ថា ឃើញ​រូបភាព​នេះ​ហើយ គឺ​ប្រៀប​ដូច​សម័យ​ខ្មែរក្រហម​ណាស់ ខណៈ​បងប្អូន​ខ្លះ​ក៏​ពោល​ស្រ​ដៀង​គ្នា​នេះ​ថា «​ដូច​សម័យ​ប៉ុ​ល​ពត​អ​ញ្ចឹ​ង​លោក​អើយ​ដូច​ខ្លាំង​ណាស់​ធ្វើ​អ្វី​ក៏​ជា​សមូហភាព​ដែរ​ទាំង​ការ​ហូប​ចុក​ដេក​ពួន​ក៏​អ​ញ្ចឹ​ង​ដែរ​។​បទ​ចម្រៀង ប៉ុន្មាន​ឃ្លា​សម័យ​នោះ គឺ​បទ​យើងខ្ញុំ​កុមារ​ស្រឡាញ់​អង្គការ​អត់​មាន​ព្រំដែន ដោយសារ​អង្គការ​យើងខ្ញុំរ​ស់រាន្ត ជីវិត​ថ្កើងថ្កាន រីករាយ​អស្ចារ្យ​។​ដល់​អ​ញ្ចឹ​ង​ឪពុក​ម្ដាយ​គ្មាន​គុណ​អ្វី​ទាល់តែ​សោះ​។ មាន​តែ​គុណ​អង្គការ​» ជាដើម​។

គួរ​រំលឹក​ថា ចាប់តាំងពី​ថ្ងៃ​ទី​២៣ ខែសីហា លោក ខឹ​ម វាសនា មេ​បក្ស​ជួង បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម ហ្វេ​ស ប៊ុ​ក​របស់​ខ្លួន​ថា តាម​ការ​ធ្វើ​វិបស្សនា​របស់​លោក​ឃើញ​ថា ភព​ផែនដី​នឹង​ត្រូវ​ជន់​លិច​នៅ ពេល​ខាង​មុខ ហើយ​លោក​អំពាវនាវ​ឱ្យ​អ្នក​ដែល​គាំទ្រ​ទៅ​ជួបជុំ​គ្នា​នៅ​លើ​ដីចម្ការ​របស់​លោក ឯជើង​ភ្នំ​គូលែន​នៃ​ខេត្តសៀមរាប ទើប​អាច​រួច ផុត​ពី​គ្រោះ​មហន្តរាយ​នេះ ។ បន្ទាប់​ពី​ការ​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​មេ​បក្ស​រូប​នោះ​មក ក៏​មាន​ពលរដ្ឋ​ជាង ១៥០០០ នាក់ បាន​វេច​បង្វិច​នាំ​ក្រុម​គ្រួសារ ធ្វើ​ដំណើរ​ខ្លះ​តាម​រថយន្ត ខ្លះ​តាម​ម៉ូតូ ទៅ​កាន់​តំបន់​ជើងភ្នំ​គូលែន​។ ចំណែក​ពលករ​ខ្មែរ​ខ្លះ ដែល​ធ្វើការ​នៅ​ក្រៅ ប្រទេស​ក៏​ប្រញាប់ប្រញាល់​វិល​ត្រឡប់​មក​កម្ពុជា ដោយ​បោះបង់​ការងារ​របស់​ខ្លួន​ដែរ​។

យ៉ាងណា​ក៏​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន កាលពី ថ្ងៃ​ទី ៣១​ខែសីហា​កន្លង​ទៅ​បាន​អំពាវនាវ​អោយ​ពល​ដ្ឋ​ចាក​ចេញពី​ចម្ការ ដោយ​អាជ្ញាធរ​រៀបចំ​ឡាន​ដឹក​ជ​ញ្ជួ​ន​ទៅ​ស្រុក​កំណើត​វិញ​។ ក្រោយ​ការ​អំពាវនាវ​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​នោះ ពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​សម្រេច​ចាក​ចេញពី​ដីចម្ការ​ជា​បន្តបន្ទាប់ តែ​ក៏​នៅ​មាន​អ្នក​ដែល​ស្មោះស្ម័គ្រ​ខ្លាំង​នៅ​ក្រាញ់ននៀល​មិន​ព្រម​ចាកចេញ​ដដែល​៕ដោយ ៖ ចាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ