ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​ឡើង​ខ្លាំង​ជា​បន្តបន្ទាប់​ជន់​លិច​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ជាង​៦០​ខ្នង

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

មេឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា គិត​មក​ដល់​ថ្ងៃនេះ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន

ខេត្តកំពង់ឆ្នាំង ៖ មេឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា គិត​មក​ដល់​ថ្ងៃនេះ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦២​ខ្នង ស្ថិត​នៅ​ក្នុងភូមិ​ពាម​ខ្នង ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ត្រូវ​បាន​ទឹកទន្លេ​ឡើង​ជន់​លិច ខណៈ​ដែល​ផ្ទះ​ខ្លះ​ត្រូវ​លិច​ពាក់កណ្ដាល​ផ្ទះ និង​ផ្ទះ​មួយ​ចំនួន​ទៀត​លិច​ពី​២​ទៅ​៤​ទឹក​។ ក្នុង​ហេតុការណ៍​នេះ ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​បាន​លើក​ធ្នើ​ក្នុងផ្ទះ​ឲ្យ​ផុត​ទឹក ដើម្បី​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​ផង​ដែរ​។

លោក ប៉ាត់ គន មេឃុំ​ផ្លូវ​ទូក បាន​បន្ត​ឲ្យ​ដឹង​ថា ស្ថានភាព​ទឹកទន្លេ​ពេល​នេះ​នៅ​បន្ត​ឡើងជា​រៀងរាល់ថ្ងៃ​នៅឡើយ​។ ដូចនេះ បើ​ទឹក​នៅ​តែ​ឡើង​ខ្លាំង​ទៀត​នោះ ប្រជាពលរដ្ឋ​រង​គ្រោះ​អាច​នឹង​ត្រូវ​ជម្លៀស​ចេញ​ទៅ​រក​ទីទួល​សុវត្ថិភាព​ជា​ពុំខាន ហើយ​សម្រាប់​ភូមិសាស្ត្រ​នៅ​ទីនោះ គឺ​មាន​តែ​វត្ត​ថ្នល់​ឈើទាល ដែល​ខ្ពស់​ជាងគេ​បន្តិច​។

ដូចនេះ ក្នុង​នាម​អាជ្ញាធរ​ឃុំ​ផ្លូវ​ទូក លោក​សំណូមពរ​លោក​អភិបាលស្រុក និង​ឯកឧត្តម​អភិបាលខេត្ត មេត្តា​ជួយ​មាន​វិធាន​ដោះស្រាយ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយ​ក្តី​អនុគ្រោះ​ផង​។

ទាក់ទង​នឹង​ករណី​ខាងលើ​នេះ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​តាម​ទូ​រ័ស​ព្ទ​ឱ្យ​ដឹង​ថា ឯកឧត្តម នឹង​ចាត់​ឱ្យ​ឯកឧត្តម សាន់ យូ អភិបាលរង​ខេត្ត ចុះ​ទៅ​ពិនិត្យ​មើល​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​តាម​សភាពការណ៍​ជាក់ស្ដែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ