ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ពួក​ខ្ញុំ​មិន​បាន​ស្រែក​ឡូឡា​ទេ ពួក​ខ្ញុំ​ផឹកស៊ី​តែ​ផ្ទះ​ខ្ញុំ​តើហ៍» ធ្លាយ​ពោះវៀនស្លាប់​១

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ធ្លាយ​ពោះវៀន​ស្លាប់​នៅ​នឹង​កន្លែង ដោយសារ​តែ​ត្រូវ​មន្ត្រី​យោធា​ក្នុង​អង្គភាព​កងពល​​លេខ​​១ បាញ់​​​នឹង​កាំភ្លើង​អាកា​​៤៧​ទៅលើ​ជា​ច្រើន​​គ្រាប់ ​កើតឡើង​កាលពី​វេលា​ម៉ោង០២ ​និង​២៨​នាទី​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០២ ​

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ធ្លាយ​ពោះវៀន​ស្លាប់​នៅ​នឹង​កន្លែង ដោយសារ​តែ​ត្រូវ​មន្ត្រី​យោធា​ក្នុង​អង្គភាព​កងពល​​លេខ​​១ បាញ់​​​នឹង​កាំភ្លើង​អាកា​​៤៧​ទៅលើ​ជា​ច្រើន​​គ្រាប់ ​កើតឡើង​កាលពី​វេលា​ម៉ោង០២ ​និង​២៨​នាទី​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០២ ​
មីនា ​ស្ថិត​នៅ​ភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ខណៈ​ដែល​ជន​រង​គ្រោះ និង​ជន​បង្ក​មាន​ទំនាស់​ពាក្យ​សម្តី​​គ្នា​រឿង​ផឹក​ស៊ី​​ឡូ​ឡាដេក​​មិន​បាន ។

​លោកដួង ហុង អធិការ​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ​ឱ្យ​​ដឹង​ថា​ មុន​ពេល​​កើតហេតុ ​យុវជន​មួយ​ក្រុមដែល​មាន​ឈ្មោះសោម
វ​ណ្ណា​, សោម វាសនា​, ឌុ​យ ឌី​ណា, ​ស៊ុ​យ ច​ន្នី ​នាំ​​គ្នា​ផឹកស៊ី​នៅផ្ទះ​​ឈ្មោះប្រាក់ នឿ​ន មាន​​ទីលំនៅ​​កើតហេតុ​ខាងលើ ។ ការ​ផឹកស៊ី​តាំងពី​ក្បាល​ល្ងាច បាន​អូស​បន្លាយ​រហូត​ដល់​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​ម៉ោងជាង​​២​យប់ ពេល​នោះមាន​មន្ត្រី​យោធា​ម្នាក់(ជន​សង្ស័យ​) នៅ​កង​ពល​លេខ​១​ ឈ្មោះធា ដែល​នៅផ្ទះ​ក្បែ​រ​គ្នាបាន​ស្រែក​ប្រាប់​ថា «ថ្លង់​ណាស់ ផឹកស៊ី​ឡូឡា ដល់​ណា​ទៀត» ចំណែក​ក្រុម​យុវជន​អ្នក​ផឹកស៊ី​​តប​វិញថា «ពួក​ខ្ញុំ​មិន​បាន​ស្រែក​ឡូឡា​ទេ ពួក​ខ្ញុំ​ផឹកស៊ី​តែ​ផ្ទះ​ខ្ញុំ​តើហ៍» ហើយ​ក៏​​កើត តមាត់​គ្នា​ទៅ វិញ​ទៅ​​ម​ក​។

ក្រោយមក​ ស្រាប់តែ​មន្ត្រី​យោ​យ​ធា​ឈ្មោះធា  បាន​យក​កាំភ្លើង​អាកា​​ឈរ​បាញ់​ពីមុខ​ផ្ទះ​សំដៅ​ទៅ​កន្លែង​ផឹកស៊ី បណ្តាល​ឱ្យ​​ត្រូវ​ឈ្មោះសោម វាសនា អាយុ​១៨ឆ្នាំ ១​គ្រាប់ ធ្លាយ​ពោះវៀន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ ចំណែក​ស្ត្រី​ឈ្មោះតុល យាន ត្រូវ​ចំនួន​២​គ្រាប់​រង​របួសធ្ងន់ ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រះ​កេ​ត​មាលា ។ ក្រោយ​ពេល​កើតហេតុ ជន​ដៃដល់ ដែល​ជា​មន្ត្រី​យោធា បាន​រត់គេច​ខ្លួន​បាត់ ។

​នៅ​ព្រឹក​ថ្ងៃ​ទី​០២ មីនា ​នេះ សមត្ថកិច្ច​នគរបាល ដឹកនាំ​ដោយ​លោក ប៉ុ​ល វុ​ទ្ធី​ ស្នងការ​រង​នគរបាល​ខេត្ត ចុះ​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ រក​ឃើញ​នៅ​មុខ​ផ្ទះ​ជន​ដៃដល់ ឃើញ​មាន​សំបក​គ្រាប់​អាកាចំនួន​៤​គ្រាប់ និង​នៅផ្ទះ​ជន​រង​គ្រោះ​ឃើញ​មាន​ក្បាល​គ្រាប់​១​គ្រាប់ ។

សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះឱ្យទៅខាង​​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ​។