ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធ​ផ្អើល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទាំង​យប់ !

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​ច្រើន​នាក់​សម្រេចចិត្ត​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ដើម្បី​បង្ក្រាបករណី​ហិង្សា​រវាង​កង​សន្តិសុខ​យាម​ការដ្ឋាន និង​កម្មករ​សំណង់​សាងសង់​ខុន​ដូរ​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​ច្រើន​នាក់​សម្រេចចិត្ត​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ដើម្បី​បង្ក្រាបករណី​ហិង្សា​រវាង​កង​សន្តិសុខ​យាម​ការដ្ឋាន និង​កម្មករ​សំណង់​សាងសង់​ខុន​ដូរ​មួយ​កន្លែង​ឃាត់​បាន​ជន​បង្ក​៣​នាក់​មក​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​ការដ្ឋាន​សាងសង់​សំណង​ខុន​ដូរ​ដែល​ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​បង្ក​ទាំង​៣​នាក់​ដែល​បាន​ឃាត់​ខ្លូ​នទី​១-​ឈ្នោះ វ៉ា​ន ផ​ល្លី អាយុ​២៥​ឆ្នាំ ជា​សន្តិសុខ​យាម​នៅ​ក្នុង​ការដ្ឋាន​កើតហេតុ​ត្រូវ​បាន​ឃាត់ខ្លួន​, ទី​២-​ឈ្មោះ អ៊ិ​ន ចិន្តា អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​កើតហេតុ​ហើយ​ជា​សន្តិសុខ​យាម​ត្រូវ​បាន​ឃាត់ខ្លួន និង​ទី​៣-​ឈ្មោះ វឿ​ន តូច អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​កើត​ហេតុ​​ជា​កម្មករ​សំណង់​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​និយាយ​នៅ​មុន​ពេល​កើតហេតុ​ថា គេ​បាន​ប្រទះ​ឃើញ​ករណី​ហិង្សា​រវាង​សន្តិសុខ​យាម​ក្នុង​ការដ្ឋាន និង​កម្មករ​សំណង់ ដោយសារ​រឿង​ហាម​យក​គ្រឿង​​ស្រវឹង​ចូល​ក្នុង​ការដ្ឋាន តែ​កម្មករ​បាន​លួច​ទិញ​គ្រឿង​ស្រវឹង​ចូល​ហើយ​ត្រូវ​សន្តិសុខ​ចាប់​បាន​ក៏​ត្រូវ​សន្តិសុខ​ស្តីបន្ទោស​រហូត​ដល់​មាន​ទំនាស់​គ្នា ទើប​ខាង​កម្មករ​ហៅ​គ្នីគ្នា​មក​​ច្រើន ហើយ​សន្តិសុខ​ក៏​បាន​នាំ​គ្នា​មក​ច្រើន​ដែរ​ទើប​ឈាន​ដល់​ទាញ​ដំបង​ទិ​ប ដំបង​ឈើ​មក​កាន់​ចូល​វ៉ៃ​គ្នា​ដូច​ក្នុង​រឿងកុន​របួស​រៀងខ្លួន និង​មាន​អ្នកខ្លះ​រត់​ចោល​ម៉ូតូ​ចំនួន​៣​គ្រឿង​​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពី​កើតហេតុ​ការណ៍​ទំនាស់​រហូត​ដល់​បង្ក​ហិង្សា​រួច​មក​ក៏​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ភ្លាម​នោះ​កម្លាំង​អន្តរា​គន​ម៍​ដែល​កំពុង​ជិះ​ល្បាត​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ទៅ​ដល់​ឃើញ​ម៉ូតូ​៣​គ្រឿង​ដួល​នៅ​លើ​ផ្លូវ ស្រាប់តែ​ឃើញ​ឆាកប្រយុទ្ធ​ជា​លើក​ទី​២​ដោយ​ក្រុម​កម្មករ​ទៅ​រករឿង​ន្តិ​សុខ​ម្តងទៀត ក៏​ត្រូវ​សន្តិសុខ​ដេញ​រត់​ចេញ​មក​ក្រៅ បន្ទាប់​​មក​កម្លាំង​សមត្ថកិច្ច​ចូល​ទៅ​ឃាត់​តែ​នៅ​តែ​មិន​ស្តាប់​ដោយ​ម្ខាង​ៗ​មាន​គ្នា​ជាង​២០​ទើប​សមត្ថកិច្ច​សម្រេច​ផ្ទុះអាវុធ​ឡើង​លើ​ជា​ច្រើន​គ្រាប់​ដើម្បី​បំបែកហ្វូង​ដោយសារ​កម្លាំង​​សមត្ថកិច្ច​មាន​គ្នា​តិច​ជាង​ពិបាក​បង្ក្រាប​ចាប់​មួយ​រួច​មួយ ក្រោយមក​ឃាត់​បាន​កម្មករ​ម្នាក់ និង​សន្តិសុខ​ម្នាក់​រួម​ជាមួយ​នាក់​មើល​ការ​ខុស​ត្រូវ​ម្នាក់ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ស្ទើ​មួយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​អន្តរាគមន៍ និង​ទៅ​ឆែកឆេរ​កន្លែង​ស្នាក់​របស់​កម្មករ​តែ​ជន​ទាំងនោះ​បាន​រត់គេច​ខ្លួន​បាត់​អស់ ។ ជន​បង្ក​​ដែល​បាន​ឃាត់ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុ​សិ៍្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង​ចាំ​ការ​ដោះស្រាយ ៕