សមត្ថកិច្ចបង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៩នាក់
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតចុះបង្ក្រាបបទល្មើស
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតចុះបង្ក្រាបបទល្មើស
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតចុះបង្ក្រាបបទល្មើស ជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានចំនួន៩នាក់ស្រី៣នាក់ ក្នុងនោះជនជាតិវៀតណាម៣នាក់ ស្រី២នាក់ រឹបអូសវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀន១កញ្ចប់តូចទម្ងន់០,៥ក្រាម។ ទូរសព្ទ័ដៃចំនួន៨គ្រឿង ម៉ូតូ៥គ្រឿង ប្រាក់ដុង១,៣៥០,០០០ដុង និងប្រាក់ដុល្លារ២៧ដុល្លារ។
ក្រោយពីធ្វើការបង្ក្រាបសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្សយ័ រួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១ មីនា ២០១៧ វេលាម៉ោ៩និង០០ព្រឹក ដើម្បីចាត់ការតាមនីតិវិធី។ បើតាមលោកវរៈសេនីយ៍ទោ កាន កេន នាយការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្សយ័ទី១-ឈ្មោះ តូច សាខន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ជាមេខ្លោងជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។
ទី២-ឈ្មោះ ង្វៀង ថាន់ទូ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅផ្លូវថឹងហ៊ីងដាវ សង្កាត់លេខ៥ ក្រុងហូជីមិញ ដកហូតបានថ្នាំញៀនមួយកញ្ចប់តូច ទម្ងន់០,៥ក្រាម ម៉ូតូ១គ្រឿង ទូរសព្ទ័១គ្រឿង និងប្រាក់១០ដុល្លារ។ ទី៣-ឈ្មោះ ត្រឹង ធីង៉ុកវៀង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះម៉ាស្សា ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។ទី៤-ឈ្មោះ ឡេ ធីប៊ែរ័អាង ភេទស្រី អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត។
ទី៥-ឈ្មោះ ព្រៃ ដែន ភេទប្រុស អាយុ២០ឆ្នាំ មានទៅលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។ ទី៦-ឈ្មោះ ភឿង រ៉ាវន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។ ទី៧-ឈ្មោះ សុខ រី ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ទី៨-ឈ្មោះ ថោង វ៉ាន់ធីភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ទី៩-ឈ្មោះ ស៊ុន សារឿន ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត។
ជនទាំង៨នាក់ខាងលើ សមត្ថកិច្ចពិនិត្យទឹកនោមឃើញមានសារធាតុញៀនវិជ្ជមាន ជាប់ពីបទប្រើប្រាស់គ្រឿងញៀន ដោយពួកជនសង្ស័យ៨នាក់នេះបានទូរសព្ទ័ទាក់ទងមកឈ្មោះ តូច សាខន ដែលជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀននៅក្រុងបាវិត ដើម្បីណាត់ទិញថ្នាំញៀន សមត្ថកិច្ចក៏ដាក់កម្លាំងស្ទាក់ព័ទ្ធចាប់បានជាបន្តបន្ទាប់ចំនួន៨នាក់ទៀត រួមទាំងវត្ថុតាងថ្នាំញៀន១កញ្ចប់តូច ទូរសព្ទ័ដៃ៨គ្រឿងម៉ូតូ៥គ្រឿងប្រាក់១,៣៥០,០០០ដុង និងប្រាក់ដុល្លារ២៧ដុល្លារ។
សមត្ថកិច្ចបន្តទៀតថា ចំពោះជនសង្សយ័ឈ្មោះ តូច សាខន នេះធ្លាប់ជាប់ពន្ធនាគារខេត្តស្វាយរៀងចំនួន២លើកមកហើយ ក៏ប៉ុន្តែមិនរាងចាលទេ ចេញពីគុកមិនបានប៉ុន្មានខែផងធ្វើសកម្មភាព ជួញដូរចែកចាយគ្រឿងញៀនវិញដ៏ដែល។ សមត្ថកិច្ចបន្តទៀតថា ក្រោយពីការចាប់ខ្លួនមកសាកសួរ និងធ្វើតេស្ដទឹកនាមសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ