ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Roy Hodgson ចាប់អារម្មណ៍​មុខ​តំណែង​ថ្មី​ក្នុង​ក្លិប Leicester

7 ឆ្នាំ មុន

អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក​Roy Hodgson កំពុង​ចាប់អារម្មណ៍​មក​ដឹកនាំ​ក្លិប​Leicester បន្ទាប់​ពី​រូប​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​អ្នកតំណាង​ក្លិប​Leicester រួច​មក ។ ការ​ពិភាក្សា​ចង់​តែងតាំង

អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក​Roy Hodgson កំពុង​ចាប់អារម្មណ៍​មក​ដឹកនាំ​ក្លិប​Leicester បន្ទាប់​ពី​រូប​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​អ្នកតំណាង​ក្លិប​Leicester រួច​មក ។ ការ​ពិភាក្សា​ចង់​តែងតាំង​គ្រូបង្វឹក​ថ្មី​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្លិប​Leicester បាន​សម្រេច​ដក​លោក​Claudio Ranieri ចេញពី​តំណែង​គ្រូបង្វឹក​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។ ទោះបី​យ៉ាងណា កីឡាករ​ទាំងអស់​បាន​ទាមទារ​ឱ្យ​លោក​Craig Shakespeare ដែល​បច្ចុប្បន្ន​ជា​អ្នកចាត់ការ​ទូទៅ​បណ្ដោះអាសន្ន​ក្នុង​ក្លិប​Leicester កាន់កាប់​តំណែង​នេះ​យ៉ាង​ហោច​ណាស់​រហូត​ដល់​បញ្ចប់​រដូវ​កាល​សិន ។

គេ​សង្កេត​ឃើញ​ថា បន្ទាប់​ពី​បាន​ដក​តំណែង​លោក​Claudio Ranieri រួច​មក ក្លិប​Leicester ហាក់​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ថ្មី​ក្រោម​ការ​ដឹកនាំ​បណ្តោះអាសន្ន​របស់​លោក​Craig Shakespeare ព្រមទាំង​ធ្វើ​ឱ្យ​ក្លិប​នេះ​បាន​យកឈ្នះ​Liverpool ៣-១​ផង​ដែរ​ក្នុង​ជំនួប​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ។

ជុំវិញ​ការ​នាំ​យក​លោក​Roy Hodgson មក​កាន់​តំណែង​គ្រូបង្វឹក​ថ្មី​នេះ ក្លិប​Leicester មិន​ទាន់​បញ្ជាក់​ជា​ផ្លូវ​នៅឡើយ​ទេ ។ ចំពោះ​ការ​សម្រេច​នានា​នឹង​ធ្វើ​ឡើង​ដោយ​លោក​Khun Vichai Srivaddhanaprabha (​ប្រធាន​ក្លិប​), លោក​Khun Aiyawatt Srivaddhanaprabha (​អនុប្រធាន​), លោកស្រី​Susan Wheeler (​នាយក​ប្រតិបត្តិ​) និង​លោក​Jon Rudkin (​នាយក​ផ្នែក​កីឡាបាល់ទាត់​) តែ​ប៉ុណ្ណោះ ៕