ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jurgen Klopp ៖ ខ្ញុំ​មិន​ទាន់​ច្បាស់​ពី​អនាគត Sturridge ក្នុង​ក្លិប Liverpool នៅឡើយ​ទេ

7 ឆ្នាំ មុន

គ្រូបង្វឹក​ក្លិប​Liverpool លោក​Jurgen Klopp បាន​និយាយ​ថា លោក​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ជុំវិញ​អនាគត​ខ្សែប្រយុទ្ធ​Daniel Sturridge ថា​នឹង​ត្រូវ​ផ្ទេរ​ចេញ ឬ​នៅ​បន្ត​លេង​ក្នុង​ក្លិប​ហង្ស​ក្រហម ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា

គ្រូបង្វឹក​ក្លិប​Liverpool លោក​Jurgen Klopp បាន​និយាយ​ថា លោក​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ជុំវិញ​អនាគត​ខ្សែប្រយុទ្ធ​Daniel Sturridge ថា​នឹង​ត្រូវ​ផ្ទេរ​ចេញ ឬ​នៅ​បន្ត​លេង​ក្នុង​ក្លិប​ហង្ស​ក្រហម ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​សម្រេច​យ៉ាងណា​នោះ នឹង​ធ្វើ​ឡើងជា​ផ្លូវការ​ក្រោយ​ពេល​បញ្ចប់​រដូវ​កាល​នេះ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​Jurgen Klopp បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​មិន​ទាន់​ហ៊ាន​ធានា​ថា​នឹង​មាន​អ្វី​កើតឡើង​នា​រដូវក្តៅ​ខាង​មុខ​នេះ​ទេ ។ វា​មិន​ត្រឹមតែ​បញ្ហា​អនាគត​របស់​កីឡាករ​Sturridge តែ​ម្នាក់​នោះ​ឡើយ គឺ​នៅ​មាន​កីឡាករ​ដទៃ​ជា​ច្រើន​រូប​ទៀត​» ។

គេ​សង្កេត​ឃើញ​ថា ខ្សែប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូប​នេះ ទើបតែ​បាន​បង្ហាញខ្លួន​៥​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​គ​រដូវ​កាល​ឆ្នាំ​២០១៦-២០១៧​នេះ ដោយ​គ្រូបង្វឹក​ក្លិប​ហង្ស​ក្រហម​លោក​Jurgen Klopp តែងតែ​ដាក់​ខ្សែប្រយុទ្ធ Philippe Coutinho, Roberto Firmino និង Sadio Mane ជា​ជម្រើស​ដំបូង ។

យ៉ាងណាមិញ លោក​Jurgen Klopp បាន​និយាយ​ថា​៖ «Sturridge មិន​បាន​មក​ហ្វឹកហាត់​ប្រមាណ​ជា​៨​ទៅ​៩​ថ្ងៃ​ហើយ ដោយសារ​តែ​កីឡាករ​រូប​នេះ​មាន​ជំងឺ ។ យើង​នឹង​ឱ្យ​គាត់​មក​ហ្វឹកហាត់​ជា​ធម្មតា​វិញ នៅ​ពេល​ដែល​គាត់​បានជា​សះស្បើយ និង​ជួយ​ឱ្យ​ក្លិប​ទទួល​បាន​ជោគជ័យ​សម្រាប់​រដូវ​កាល​នេះ​» ៕