ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ទាមទារ​ឱ្យ​ដក​កូរ៉េ​ខាងជើង​ចេញពី​សមាជិក​អង្គការសហប្រជាជាតិ​ព្រោះ​ប្រើ​អាវុធ​គីមី

7 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ថា កូរ៉េ​ខាងត្បូង​បាន​ធ្វើការ​ទាមទារ​កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឱ្យ​ដក​កូរ៉េ​ខាងជើង​ចេញពី​សមាជិក​របស់​អង្គការសហប្រជាជាតិ ពី​បទ​ប្រើ​អាវុធ​គីមី​លួច

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ថា កូរ៉េ​ខាងត្បូង​បាន​ធ្វើការ​ទាមទារ​កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឱ្យ​ដក​កូរ៉េ​ខាងជើង​ចេញពី​សមាជិក​របស់​អង្គការសហប្រជាជាតិ ពី​បទ​ប្រើ​អាវុធ​គីមី​លួច​ធ្វើឃាត​លោក គី​ម ជុង​ណា​ម ដែល​ជា​បង​បង្កើត​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង គី​ម ជុង​អ៊ុ​ន ។

លោក Yun Byung-Se រដ្ឋមន្ដ្រី​ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កាត់​បន្ថយ​អាវុធ​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ បន្ទាប់​ពី​តុលាការ​កំពូល​របស់​ម៉ា​ឡេ​ស៊ី បញ្ជាក់​ថា ស្ដ្រី​សង្ស័យ​២​រូប​នឹង​ត្រូវ​ចោទប្រកាន់​ពី​បទ​ធ្វើឃាត លោក គី​ម ជុង​ណា​ម ។ លោក Yun Byung-Se បាន​បញ្ជាក់​ក្នុង​កិច្ចប្រជុំ​នៅ​ក្រុង​ហ្សឺ​ណែវ​ថា សារធាតុ VX តែ​ប៉ុន្មាន​ក្រាម ក៏​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើឃាត​មនុស្ស​ជា​ក្រុម​បាន​ដែរ​» ។

លោក​បាន​បន្ដ​ទៀត​ថា «​ប្រទេស​នានា​គួរ​ហាម​ប្រើ​អាវុធ​គីមី ព្រោះ​ការ​ប្រើ​សារធាតុ​ខាងលើ​ល្មើស​នឹង​ច្បាប់​អន្ដរជាតិ ។ ម៉ា​ឡេ​សុ​ី ជា​ផ្នែក​មួយ​នៃ​អនុសញ្ញា​ឆ្នាំ​១៩៩៣ ដែល​ហាម​ផលិត​ឬ​ប្រើប្រាស់​អាវុធ​គីមី ប៉ុន្ដែ​កូរ៉េ​ខាងជើង មិន​បាន​ចូលរួម​ចុះហត្ថលេខា​លើស​ន្និ​សញ្ញា​នេះ​ទេ​» ។

លោក​បាន​បញ្ជាក់​ទៀត​ថា «​ខ្ញុំ​មាន​ជ​នឿ​ថា បច្ចុប្បន្ន​ដល់​ពេល​យើង​ត្រូវ​ពិចារណា​យ៉ាង​ប្រាកដប្រជា ក្នុង​ការ​ប្រើ​បទដ្ឋាន​ពិសេស​នៅ​គ្រប់​ភូមិភាគ​ដែល​ពាក់ព័ន្ធ និង​នៅ​គ្រប់​វេទិកា​អន្ដរជាតិ ក្នុង​នោះ​រួម​ទាំង​អង្គការសហប្រជាជាតិ​ផង ក្នុង​កិច្ចប្រជុំ​កាត់​បន្ថយ​អាវុធ អាច​ជា​រូបភាព​នៃ​ការ​ទប់ស្កាត់​សិទ្ធិ និង​សិទ្ធិ​ពិសេស​របស់​កូរ៉េ​ខាងជើង ក្នុង​នាម​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ ។

លោក ជូ យុង​ឆ​យ ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ខាងលើ​ថា «​កូរ៉េ​ខាងជើង​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​យល់​ឃើញ​ដោយ​គ្មាន​ហេតុផល​របស់​កូរ៉េ​ខាងត្បូង ។ កូរ៉េ​ខាងជើង​មិន​ធ្លាប់​ផលិត ឬ​ប្រើ​អាវុធ​គីមី​ទេ គោល​ជំហរ​បស់​យើង​គឺ​ច្បាស់លាស់ យើង​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​សន្និដ្ឋាន និង​ការ​ប៉ាន់ស្មាន​ណាមួយ​ទាក់ទង​នឹង​ហេតុការណ៍​នៅ​ម៉ា​ឡេ​ស៊ី​» ៕