ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ នឹង​បង្កើន​ថវិកា​ការពារ​ដល់​54​ពាន់​លាន​ដុល្លារ

9 ឆ្នាំ មុន

សេត​វិមាន​លាតត្រដាង​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​ស្នើ​បង្កើន​ការ​ចំណាយ​ទាក់ទិន​នឹង​ផ្អែក​ការពារ​អា​មេ​រិ​ក​ដល់​១០% ពោល​គឺ​៥៤​ពាន់​លាន​ដុល្លារ ។

សេត​វិមាន​លាតត្រដាង​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​ស្នើ​បង្កើន​ការ​ចំណាយ​ទាក់ទិន​នឹង​ផ្អែក​ការពារ​អា​មេ​រិ​ក​ដល់​១០% ពោល​គឺ​៥៤​ពាន់​លាន​ដុល្លារ ។

យោង​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ​សេត​វិមាន​ថា ការ​ទាមទារ​ឱ្យ​បង្កើន​នេះ​អាច​ប្រមូល​បាន​តាម​រយៈ​ការ​កាត់​បន្ថយ​ថវិកា​យ៉ាងច្រើន​ក្នុង​ស្ទើរ​គ្រប់​វិស័យ ពុំ​មែន​ទាក់ទិន​នឹង​សន្តិសុខ ក្នុង​នោះ​រួម​មាន​ជំនួយ​ដល់​ប្រទេស​ក្រៅ ព្រមទាំង​កម្មវិធី​ឆន្ទានុសិទ្ធិ​ក្នុងស្រុក​ទាំងឡាយ ។

ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​របស់​បណ្តា​អភិបាល​រដ្ឋ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ នៅ​សេត​វិមាន លោក​ត្រាំ ថ្លែង​ថា ថវិកា​នេះ​នឹង​ជា​ថវិកា​សន្តិសុខ​សាធារណៈ និង​សន្តិសុខ​ជាតិ ។ យើង​ត្រូវ​ពង្រឹង​សន្តិសុខ ហើយ​យើង​នឹង​កាត់​បន្ថយ​ថវិកា​នៃ​បណ្តា​កម្មវិធី​ដែល​ពុំ​សូវ​ជា​អាទិភាព ។

យោង​តាម​កាសែត​វ៉ា​ស៊ី​ន​តោន​ថែម​ថា ទីភ្នាក់ងារ​សហព័ន្ធ​ជា​ច្រើន​នឹង​រង​ប៉ះពាល់​ដោយសារ​ការ​កាត់​បន្ថយ​ថវិកា​នេះ ៕