ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ដ្រាលី​ចាប់ខ្លួន​បុរស​ដែល​ផ្ដល់​បច្ចេកវិទ្យា​គ្រឿង​សព្វាវុធ​ដល់​ក្រុម ISIS

9 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ថា ប៉ូលិស​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​អូស្ដ្រាលី បាន​ចាប់ខ្លួន​បុរស​អនាមិក​ម្នាក់ ក្រោយ​ពី​ចូល​ឆែក​ឆែរ​អគារ​នៅ​ទី​ជនបទ​មួយ កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ​កន្លង​មក ដោយ

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ថា ប៉ូលិស​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​អូស្ដ្រាលី បាន​ចាប់ខ្លួន​បុរស​អនាមិក​ម្នាក់ ក្រោយ​ពី​ចូល​ឆែក​ឆែរ​អគារ​នៅ​ទី​ជនបទ​មួយ កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ​កន្លង​មក ដោយ​ចោទប្រកាន់​បុរស​នោះ​ថា បាន​ព្យាយាម​ជួយ​ដល់​ក្រុម​រដ្ឋ​អ៊ិស្លា​ម ISIS ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​គ្រឿង​សព្វាវុធ ។

តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ដ្រាលី​បានឱ្យ​ដឹង​ថា មាន​ប៉ូលិស​ជា​ច្រើន​រូប ដោយ​ប្រើប្រាស់​សុនខ​ផង បាន​ចូល​ឆែកឆេរ​អគារ​មួយ​នៅ​ទិសនិរតី​ក្រុង​ស៊ីដ​នី ចម្ងាយ​ប្រហែល​២៧០​គីឡូម៉ែត្រ ។

លោក Ian Mccatney មេបញ្ជាការ​រង​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម បាន​គូសបញ្ជាក់​ថា ប៉ូលិស​បាន​ចោទប្រកាន់​បុរស​អាយុ​៤២​ឆ្នាំ​ម្នាក់ ដែល​បាន​ពិភាក្សា​ជាមួយ​ក្រុម ISIS ទាក់ទង​នឹង​វិធីសាស្ដ្រ​អភិវឌ្ឍន៍​បច្ចេកវិទ្យា ដើម្បី​ចាប់​ប្រព័ន្ធ​មី​ស៊ី​ល​នាំ​ផ្លូវ និង​ការ​បង្កើត​គ្រឿង​សព្វាវុធ ។ លោក​បន្ដ​ថា «​យើង​នឹង​ចោទប្រកាន់​រូបគេ​ដែល​សិក្សា​ស្រាវជ្រាវ​លើ​ការ​ចេញ​ម៉ូ​ដ និង​ចម្លង​ប្រព័ន្ធ​មី​សុ​ី​ល​ក្នុង​ចម្ងាយ​ឆ្ងាយ​ជួយ​ក្រុម ISIS ។

អូស្ដ្រាលី​ដែល​ជា​សម្ព័ន្ធមិត្ដ​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក បាន​បញ្ជូន​កងទ័ព​ទៅ​ប្រយុទ្ធ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​អីុរ៉ា​ក់ រួម​ទាំង​កំពុង​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​ឱ្យ​ប្រុង​ប្រយ័ត្ន​ពី​ការ​វាយប្រហារ​ដោយ​ក្រុម​ក្បាលរឹង​នៅ​ក្នុង​ប្រទេស​តាំងពី​ឆ្នាំ​២០១៤​មក ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ អាជ្ញាធរ​អូស្ដ្រាលី​ក៏​បាន​បញ្ជាក់​ថា ទោះបី​បាន​ទប់ស្កាត់​គម្រោង​វាយប្រហារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក៏​ដោយ ប៉ុន្ដែ​ក៏​មិន​ធ្លាប់​ចាប់ខ្លួន​បាន​បុគ្គល​ណា​ម្នាក់​ដែល​ទទួល​ការ​ចោទប្រកាន់​ថា ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស​ដល់​ក្រុម​ក្បាលរឹង​ដែរ ៕