តាមទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី១ មីនា កន្លងមកផ្សាយថា ភ្នំភ្លើង «Etna» លើកោះ «Sicily» ភាគខាងត្បូងប្រទេសអីុតាលី បានផ្ទុះធ្វើឱ្យមានកំអែច្រើន និងជាលើកដំបូងក្នុងឆ្នាំនេះ ។
«Etna» គឺជាផ្នែកមួយក្នុងភ្នំភ្លើងដែលមានការគំរាមកំហែងនៅលើពិភពលោក ប៉ុន្តែក៏បានស្ងប់ស្ងាត់វិញក្នុងរយៈពេលយូរប្រហែល២ឆ្នាំ រហូតមកដល់ពេលនេះក៏បានកើតការផ្ទុះជាថ្មីបង្កឱ្យមានកំអែបាញ់ចេញពីមាត់ភ្នំភ្លើងនៅពីលើកោះ «Sicily» ក្នុងសមុទ្រមេឌីទែរ៉ាណេ ប៉ុន្តែវាក៏ស្ងប់ស្ងាត់វិញនៅព្រឹកថ្ងៃទី២៨ កុម្ភៈ កន្លងទៅ ។
អាកាសយានដ្ឋាន «កាតានីយ៉ា» របស់អុីតាលីដែលនៅឆ្ងាយពីភ្នំភ្លើងប្រហែល៥០គីឡូម៉ែត្រនៅតែផ្តល់សេវាកម្ម ប៉ុន្តែក៏មានមន្ត្រីនៅតែតាមដានយ៉ាងដិតដល់ពីការរសាត់អណ្តែតរបស់ផ្សែងផេះ ។
ភ្នំភ្លើង «Etna» មានកម្ពស់៣.៣៣០ម៉ែត្រ ចាត់ទុកថា ខ្ពស់បំផុតនៅតំបន់អឺរ៉ុប និងអាចកើតមានការផ្ទុះជាច្រើនលើកក្នុងមួយឆ្នាំ ហើយការផ្ទុះចុងក្រោយបានកើតឡើងនៅឆ្នាំ១៩៧២ ៕
ចែករំលែកព័តមាននេះ