ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័រ​ទុ​យ​ហ្គា​ល់ ឬ​អេ​ស្ប៉ា​ញ អាច​បន្ត​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ Nations League នៅ​រាត្រី​នេះ?

1 ឆ្នាំ មុន

បរទេស ៖ ក្រុម​ជម្រើសជាតិ​ក្រូ​អាត អ៊ី​តា​លី និង​ហូ​ឡង់ កក់​កៅអី​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ព្រឹត្តិការណ៍

បរទេស ៖ ក្រុម​ជម្រើសជាតិ​ក្រូ​អាត អ៊ី​តា​លី និង​ហូ​ឡង់ កក់​កៅអី​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ព្រឹត្តិការណ៍ UEFA Nations League រដូវ​កាល ២០២២-២៣ ខណៈ​ព័រ​ទុ​យ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ ត្រូវ​រង់ចាំ​អ៊ុត​លទ្ធផល​ការ​ប្រកួត​ចុង​ក្រោយ​នៃ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​នៅ​រាត្រី​នេះ​។
លី​គ A ពូ​ល ១

ក្រូ​អាត​ជា​ក្រុម​តែ​១​គិត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ចំណែកឯ​ដា​ណឺ​ម៉ាក និង​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង​អស់​ឱកាស​ត្រឹមនេះ ខណៈ​ដែល​អូ​ទ្រី​ស​ធ្លាក់​ទៅ​កាន់​លី​គ B ។
លី​គ A ពូ​ល ២

ព័រ​ទុ​យ​ហ្គា​ល់កំ​ពុង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ដោយ​មាន​១០​ពិន្ទុ តាម​ពីក្រោយ​ដោយ​អេ​ស្ប៉ា​ញ​មាន​៨​ពិន្ទុ​។ ដូច្នេះ​ក្រុម​ទាំង​២ ត្រូវ​រង់ចាំ​អ៊ុត​លទ្ធផល​ការ​ប្រកួត​តទល់​គ្នា​ចុង​ក្រោយ​នៅ​រាត្រី​នេះ ដើម្បី​កំណត់​រក​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ស្វី​ស និង​សាធារណរដ្ឋ​ឆែក​អស់​ឱកាស​ត្រឹមនេះ ដោយ​រង់ចាំ​លទ្ធផល​ការ​ប្រកួត​ចុង​ក្រោយ​ទើប​ដឹង​ថា ក្រុម​ណា​ត្រូវ​កាត់​ចោល​ទៅ​កាន់​លី​គ B ។
លី​គ A ពូ​ល ៣

អ៊ី​តា​លី​បន្ត​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ចំណែកឯ​ហុង​គ្រី និង​អា​ល្លឺ​ម៉​ង់​អស់​ឱកាស​ត្រឹមនេះ ខណៈ​ដែល​អង់គ្លេស​ធ្លាក់​ទៅ​កាន់​លី​គ B ។
លី​គ A ពូ​ល ៤

ហូ​ឡង់​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ដែល​បែ​ល​ហ្ស៊ិ​ក និង​ប៉ូ​ឡូញ​អស់​ឱកាស​ត្រឹមនេះ​។ ចំណែកឯ​វែ​លស៍​ធ្លាក់​ទៅ​កាន់​លី​គ B ។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៤-១៥ ខែមិថុនា ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ