ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ផ្លែស្វាយ​ខ្វី​ចុះ​ចំណោទ​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​បុក​ជញ្ជាំង​ភ្នំ

7 ឆ្នាំ មុន

ខេត្តកោះកុង ៖ រថយន្ត​ដឹក​ផ្លែស្វាយ​ខ្ចី​មួយ​គ្រឿង​ចុះ​ចំណោទ​ហ្វ្រាំង​មិន​ស៊ី​បាន​ក្រឡាប់​ជះ​ផ្លែស្វាយ​ចោល​អស់ និង​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ចំនួន​៣​នាក់…

ខេត្តកោះកុង ៖ រថយន្ត​ដឹក​ផ្លែស្វាយ​ខ្ចី​មួយ​គ្រឿង​ចុះ​ចំណោទ​ហ្វ្រាំង​មិន​ស៊ី​បាន​ក្រឡាប់​ជះ​ផ្លែស្វាយ​ចោល​អស់ និង​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ចំនួន​៣​នាក់ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ ។

រថយន្ត​យី​ឌុ​ប​ដឹក​ផ្លែស្វាយ​ខ្ចី​មួយ​គ្រឿង​ត្រូវ​បាន​ក្រឡាប់ បុក​នឹង​ជញ្ជាំង​ភ្នំ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ និង​ជះ​គ្រវែង​ផ្លែស្វាយ​ពេញ​មួយ​ឡាន​ចោល​អស់​ពាសពេញ​ថ្នល់ ខណៈ​ពេល​ចុះ​ចំណោទ​ហើយ​ជាន់​ហ្វ្រាំង​មិន​ស៊ី ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ផ​ក​លូវ​អន្ទង់អាំង លើ​កំណាត​ផ្លូវជាតិ​លេខ​៤៨ ស្ថិត​ក្និ​ង ភូមិ​ជី​មា​ល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ។

លោក សុខ ផ​ន អធិការ​នគរបាល​ស្រុក​បុ​ទុម​សាគរ​បាន​បញ្ជាក់​ថា រថយន្ត​រង​ការ​គ្រោះថ្នាក់​ខាងលើ ពណ៌​ខៀវផ្ទៃមេឃ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ភ្នំពេញ 3A-1824 ដឹក​ផ្លែស្វាយ​ខ្ចី​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តកោះកុង តែ​មក​ដល់​ចំណុច​ខាងលើ​ជា​ផ្លូវ​ចុះ​ចំណោទ​ជាន់​ហ្វ្រាំង​មិន​ស៊ិ ក៏​ជ្រុល​ទៅ​បុក​ជញ្ជាំង​ភ្នំ​តែ​ម្តង តែ​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ គ្រាន់តែ​រង​របួស​អ្នកបើកបរ​ម្នាក់ និង​ព្រូឡាន​២​នាក់ ហើយ​ផ្លែស្វាយ​ប្រមាណ​១០​តោន​ត្រូវ​រង​ការ​ខូចខាត​ទាំងអស់ ៕