រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៨ កុម្ភៈកន្លងមកនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានបើកកិច្ចប្រជុំមួយជាមួយសហព័ន្ធកីឡាជាតិចំនួន២៤ ដែលត្រូវត្រៀមខ្លួនទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលជាប្រធានដឹកនាំកិច្ចប្រជុំបានមានប្រសាសន៍ឱ្យដឹងថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ីលើកនេះ កម្ពុជាបានកំណត់យក២៤ប្រភេទកីឡាដែលសុទ្ធសឹងជាកីឡាមានសក្ដានុពលក្នុងការដណ្ដើមយកមេដាយត្រឡប់មកវិញ ។ ក្នុងចំណោមកីឡាទាំង២៤ប្រភេទនោះមាន អត្តពលកម្ម, វាយសី,បាល់បោះ,ប្រដាល់សាកល, ជិៈសេះ, ទោចក្រយាន,បាល់ទាត់,កាយសម្ព័ន្ធ,ហុកគី, ហែលទឹក, វាយកូនឃ្លីលើតុ, តេក្វាន់ដូ, ទ្រីយ៉ាត្លុង, បាល់ទះ, វាយកូនគោល, វាយកូនបាល់, ស្គីទឹកកក, ទូកក្ដោង, ប៊ូលនិងប៉េតង់, សីប៉ាក់តាក្រ, វ៉ូស៊ូ, ការ៉ាតេដូ, ប្រដាល់គុនខ្មែរ និងគុនដាវ ។
លោក វ៉ាត់ ចំរើន បានបន្តថា ក្នុងចំណោម២៤ប្រភេទកីឡានេះមានតែ៤ប្រភេទកីឡាប៉ុណ្ណោះដែលយើងមានសង្ឃឹមក្នុងការដណ្ដើមយកមេដាយមកជូនជាតិបានច្រើនជាងគេ គឺប្រភេទកីឡាប៊ូលនិងប៉េតង់, តេក្វាន់ដូស្ទីល WTF, វាយកូនបាល់ផ្នែកនារី និងកីឡាវ៉ូស៊ូដែលធ្លាប់ដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើនគ្រឿងនាពេលកន្លងមក ។ ប៉ុន្តែសម្រាប់លើកនេះ គេនៅមិនទាន់ដឹងថាអាចដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធប៉ុន្មានគ្រឿងនោះទេ ។ លោកក៏មានការព្រួយបារម្ភផងដែចំពោះប្រដាល់គុនខ្មែរ (ប្រដាល់សេរី)ដែលជាប្រភេទកីឡាថ្មីសុទ្ធទើបតែឈានជើងទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាលើកទី១ប៉ុណ្ណោះ។ អ្វីដែលធ្វើឱ្យមានការព្រួយបារម្ភបំផុតនោះគឺផ្នែកបច្ចេកទេស និងបទបញ្ជានៃការប្រកួត ព្រោះថាកាលណាយើងប្រព្រឹត្តខុសទៅនឹងលក្ខខណ្ឌនៃការប្រកួតរបស់គេៗនឹងអាចឱ្យចាញ់ក៏មានដែរ ។
ដូច្នេះលោកសំណូមពរដល់គ្រប់សហព័ន្ធកីឡាទាំងអស់ត្រូវរៀបចំខ្លួនឱ្យបានល្អចាប់ពីពេលនេះទៅ ។ ជាងនេះទៅទៀត សារធាតុដូពីនក៏ត្រូវគិតគូរឱ្យមែនទែនដែរ ព្រោះថា ការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីលើកនេះខុសពីការប្រកួតណាៗទាំងអស់ ។ លោកគ្រូណា ឬកីឡាករណា ដែលពិសាបារីអាចបញ្ឈប់ពីពេលនេះឱ្យហើយទៅ បើពុំនោះទេអាចនឹងជួបផលវិបាកនៅថ្ងៃក្រោយ ។ លោកបានបញ្ជាក់ច្បាស់ថា ការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីលើកនេះស្ថិតនៅក្រោមប្រធានបទ«ការប្រកួតកីឡាគ្មានសារជាតិដូពីន»។ រីឯចំណុចសំខាន់មួយទៀតលោកចង់ឱ្យសហព័ន្ធកីឡាជាតិទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ឱ្យមែនទែន ត្រូវតែមានសមត្ថភាពពិតក្នុងការដណ្ដើមយកមេដាយ ។
យើងដឹងហើយថា កាលពីប្រកួតកីឡាស៊ីហ្គេមនៅប្រទេសសិង្ហបុរី យើងទទួលបានចំណាត់ថ្នាក់នាំមុខប្រទេសឡាវ ដូច្នេះលោកចង់ឱ្យកម្ពុជាយើងរក្សាឱ្យបាននូវចំណាត់លើប្រទេសឡាវដដែល ។
គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីលើកនេះគេកំណត់យក៣៨ប្រភេទកីឡា និងមាន៤០៥វិញ្ញាសា និងមានមេដាយសរុប១.៣៣៩គ្រឿង ក្នុងនោះមេដាយមាស៤០៥គ្រឿង មេដាយប្រាក់៤០៥គ្រឿង និងមេដាយសំរឹទ្ធ៥២៩គ្រឿងដាក់ឱ្យអត្តពលិកមកពីប្រទេសអាស៊ានដណ្ដើមគ្នា ៕
មនុស្សដែលយើងស្រឡាញ់ដោយចិត្តស្មោះ នៅពេលដែលគេនៅជិត នៅជាមួយនឹងយើង គេបានឲ្យសេចក្តីសុខ សប្បាយរីករាយ បានសន្ទនាសាសងដោយពាក្យសម្តីផ្អែមល្ហែម ជាមធុវាចាដ៏ពីរោះ...
រាជធានីភ្នំពេញ ៖ រលករិះគន់ដែលបានផ្ទុះឡើងក្រោយពីមានការបង្ហោះតាមបណ្តាញសង្គមគណនី Pichey Kumar មានរូបជាព្រះសង្ឃជុំវិញទូកងវែងបំផុតជាប់ក្នុងកំណត់ត្រាពិភពលោកត្រូវ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើសុំកីឡាករ កែវ សុផេង សុំកុំបាក់ទឹកចិត្ត ព្រោះទោះបីជាមានកីឡាករលំដាប់ពិភពលោកក៏ទាត់បាល់ប៉េណាំងទីមិន...
រាជធានីភ្នំពេញ៖ បន្ទាប់ពីបើការដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាំងពីថ្ងៃទី ២២ ខែមីនាដើមឆ្នាំ២០១៩ រហូតមកដល់ពេល...
រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ កម្ពុជាទទួលបានមេដាយមាស៤ ហើយ ដោយបានរំកិលពីលេខរៀងទី៩ក្នុងចំណោម១១ប្រទេសមកលេខរៀងទី៧ ខណៈដែល សមាសភាពកីឡាករ...
ខេត្តកំពង់ចាម ៖ តើជឿទេថា បារមីលោកយាយទេពនៅវត្តសាគរកោះកំពង់ត្រុំ មានបារមីឆុងជាមួយអ្នកមានបុណ្យសក្តិ ធំៗ ឬអ្នកមានងារជាឧកញ៉ា អ្នកមានមុខតំណែងចាប់ពីថ្នាក់ស្រុក...
សម័យពុទ្ធកាលមានភិក្ខុមួយអង្គឈ្មោះឧទាយិដែលសម្បូររឿងអាស្រូវច្រើនជាងគេ និងជាភិក្ខុល្ងង់សូម្បីគង់នៅក្នុងវត្តជាមួយនឹងព្រះពុទ្ធក៏នៅតែល្ងង់ប្រៀបបាននឹង...
រាជធានីភ្នំពេញ៖ តាមរយៈការជំរុញរួមគ្នារវាងភាគីចិន និងកម្ពុជា នាដើមខែធ្នូ ឆ្នាំនេះ កម្ពុជាបានបន្ថែមសហគ្រាសអង្ករចំនួន១៨ក្រុមហ៊ុនបន្ថែមទៀត ដែលទទួលបានសិទ្ធិ...
រាជធានីភ្នំពេញ៖ ស្ថិតក្នុងរយៈពេលខ្លីចុងក្រោយនេះផលិតផលកសិកម្មកម្ពុជាបាននាំចេញទៅទីផ្សារប្រទេសកូរ៉េនៅមានចំនួន និងបរិមាណតិចតួច ។ ប៉ុន្តែបរិមាណនេះអាចនឹង...
នៅថ្ងៃទី១ ខែមិនា ឆ្នាំ១៨១៥ គាត់បានឈានជើងចូលក្នុងទឹកដីបារាំងសាជាថ្មី ។ អតីតទាហាន របស់គាត់ដែលត្រូវគេបញ្ចូនមកចាប់រូបគាត់នោះបែរជាចូលរួមជាមួយគាត់ទៅវិញ ។...
សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ថា អ៊ីរ៉ង់ត្រៀមដោះលែងអ្នកទោសអាមេរិកទាំងអស់ដែលជាប់ឃុំឃាំងក្នុងដែនដី...
រាជធានីភ្នំពេញ ៖ តារាកំប្លែង និងអាយ៉ៃជើងចាស់អ្នកស្រីនួន សារី ហៅយ៉យ បានបដិសេធថា គាត់មិនបានចេញទៅរស់នៅអាមេរិកដូចពាក្យចចាមអារ៉ាមទេ ។ ជាក់ស្ដែងបច្ចុប្បន្ន...
ប្រទេសអ៊ុយក្រែន ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន និងសមភាគីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គី បានព្រមព្រៀងគ្នា ពេលជួបគ្នាដំបូងកាលពីថ្ងៃទី៩...
ខេត្តកំពង់ស្ពឺ ៖ រមណីដ្ឋានអំពែភ្នំ ជាកន្លែងទេសចរណ៍មួយក្នុងចំណោមកន្លែងទេសចរណ៍ជាច្រើនក្នុងខេត្តកំពង់ស្ពឺ រមណីយដ្ឋាននេះ សម្បូរទៅដោយម្ហូបធម្មជាតិគ្មានគីមីឡើយ...
សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ ការដំឡើងសរសៃ.កដាក់គ្នាដែលបន្តកើនឡើង កាលពីថ្ងៃទី៩ធ្នូរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងដែលដាក់ឱសានវាទត្រឹមដំណាច់ឆ្នាំនេះដល់...
សហរដ្ឋអាមេរិក ៖ ឧត្ដមសេនីយCHRISTOPHER CAVOLIគូសបញ្ជាក់កាលពីថ្ងៃទី៩ធ្នូថា កងទ័ពអាមេរិកបានរៀបចំការដាក់ពង្រាយទាហានដ៏ច្រើនបំផុតនៅអឺរ៉ុប ពុំធ្លាប់មានចាប់តាំងពី២៥ឆ្នាំ...
ខេត្តបាត់ដំបង ៖ ការប្រកួតកីឡាប្រណាំងម៉ូតូលើដីរាបប្រចាំឆ្នាំ២០១៩ ដែលរៀបចំឡើងដោយ Kara សហការជាមួយសហព័ន្ធកីឡាប្រណាំងយានយន្តកម្ពុជា ព្រមទាំងទទួលបានការគាំទ្រពី...
រឿងដ៏ល្អបំផុតដែលអ្នកអាចធ្វើបានដើម្បីបង្ការ និងគ្រប់គ្រងបញ្ហាសុខភាពដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងមហារីកគឺសម្របខ្លួនទៅនឹងទម្លាប់ញ៉ាំ...
ខេត្តកណ្ដាល ៖ ជនសង្ស័យចំនួន៥នាក់ប្រដាប់ដោយខ្សែក្រវាត់ និងមួកសុវត្ថិភាពបានជិះម៉ូតូ២គ្រឿងដេញតាមវាយប្លន់យកម៉ូតូ១គ្រឿងពីយុវជន២នាក់ ប៉ុន្តែមិនបានសម្រេច...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ លោកគួច ចំរើន អភិបាលខេត្តុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន៣កន្លែងនៅខាងក្រោយសណ្ឋាគារសុខា ក្នុងភូមិ...