ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយប្រហារ​តាម​ព្រំដែន​របស់​មី​យ៉ា​ន់​ម៉ា មាន​សភាព​ខ្លាំងក្លា​ស្លា.ប់​យ៉ាងតិច​160​នាក់

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ កន្លង​មក AFP ផ្សាយ​ថា មាន​អ្នក​ស្លា.ប់​យ៉ាងតិច​១៦០​នាក់ ក្នុង​រវាង​៣​ខែ​កន្លង​មក​ពី​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​មី​យ៉ា​ន់​ម៉ា និង​ក្រុម​ជនប្រដាប់អាវុធ​នៅ​បរិវេណ​ព្រំដែន​

កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ កន្លង​មក AFP ផ្សាយ​ថា មាន​អ្នក​ស្លាប់​យ៉ាងតិច​១៦០​នាក់ ក្នុង​រវាង​៣​ខែ​កន្លង​មក​ពី​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​មី​យ៉ា​ន់​ម៉ា និង​ក្រុម​ជន​ប្រដាប់​អាវុធ​នៅ​បរិវេណ​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ចិន ក្នុង​រដ្ឋ Shan តាម​ការ​គូសបញ្ជាក់​ពី​មន្ត្រី​ទ័ព​ជាន់ខ្ពស់​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

ក្រៅពី​នេះ​ក៏​នៅ​មាន​ជន​ចំណាកស្រុក​ច្រើន​ជាង​២០.០០០​នាក់ តាំងពី​កើត​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព និង​ក្រុម​ប្រដាប់​អាវុធ​ជា​ច្រើន​ក្រុម​នៅ​បរិវេណ​ព្រំដែន​ចិន​តាំងពី​ខែវិច្ឆិកា កន្លង​ទៅ ។

ហេតុការណ៍​អសន្តិសុខ​ខាងលើ​បាន​កើតឡើង​នៅ​រដ្ឋ Shan ភាគ​ខាងជើង​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​បាន​រីក​រាលដាល​ទៅ​ដល់​រដ្ឋ Kachin នៅ​ជាប់​គ្នា​បង្ក​ឱ្យ​កើត​មាន​ឧបសគ្គ​រារាំង​ដល់​កិច្ច​ព្យាយាម​ក្នុង​ការ​ចរចា​សន្តិភាព​បាន​អូស​បន្លាយ​ក្នុង​រយៈពេល​យូរ​ជា​ច្រើន​ទស​វត្ស ។

របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ការ​ប្រយុទ្ធ​គ្នា​កាន់តែ​តានតឹង​ខ្លាំង​ឡើង ក្រោយ​ពី​ក្រុម​ប្រដាប់​អាវុធ​បាន​វាយប្រហារ​ដាក់​ក្រុម​សន្តិសុខ​កាលពី​ខែវិច្ឆិកា បង្ក​ឱ្យ​កងទ័ព​មី​យ៉ា​ន់​ម៉ា​ធ្វើការ​តបត​ដោយ​កាំភ្លើង​ធំ និង​តាម​ផ្លូវអាកាស ខណៈ​ពេល​អ្នកជំនាញ​ភាគច្រើន​បញ្ជាក់​ថា ការ​ប៉ះទង្គិច​គ្នា​លើក​នេះ​មាន​ទ្រង់ទ្រាយ​ក្នុងអំឡុងពេល​ជាង​៣០​ឆ្នាំ​កន្លង​ទៅ ៕