ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ជាង​១​ម៉ឺន​នាក់​ត្រូវ​បាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៧​នេះ​អាជ្ញាធរ​កម្ពុជា​បាន​ធ្វើការ​បញ្ជូន​ជនបរទេស​ឲ្យ​ចេញពី​ប្រទេស​កម្ពុជា​ជាង​៤០០​នាក់ មាន​២៤​សញ្ជាត…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៧​នេះ​អាជ្ញាធរ​កម្ពុជា​បាន​ធ្វើការ​បញ្ជូន​ជនបរទេស​ឲ្យ​ចេញពី​ប្រទេស​កម្ពុជា​ជាង​៤០០​នាក់ មាន​២៤​សញ្ជាត​ក្នុង​នោះ ជនជាតិ​វៀតណាម​ប្រមាណ​៩០% ដែល​ពួក​គេ​ឆ្លង​ដែន​ខុសច្បាប់ ស្នាក់​នៅ​ផុតកំណត់​ទិដ្ឋាការ និង​ស្នាក់​នៅ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ។

លោក​ឧត្តម​សេនី​យ៏​ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​កោះសន្តិភាព​ឱ្យ​ដឹង​តាម​រយៈ​ទូរស័ព្ទ​នា​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧ ថា ចាប់តាំងពី​បង្កើត​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​ក្រសួងមហាផ្ទៃ កាលពី​ខែ​ក​ក្ត​ដា ឆ្នាំ​២០១៤ រហូត​មក​ដល់​២០១៧​នេះ មាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ ។ លោក​ឧត្តម​សេនី​យ៏​ទោ​បាន​បន្ត​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ​នាយកដ្ឋាន​របស់​លោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ដែល​ឆ្លង​ដែន​ខុសច្បាប់ មានការ​ស្នាក់​នៅ​ផុតកំណត់​ទិដ្ឋាការ និង​ស្នាក់​នៅ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​បាន​បញ្ជូន​ទៅ​ប្រទេស​របស់​គេ​វិញ​មាន​ចំនួន​១២.០៨៨​នាក់ ស្រី​២.០៨៨​នាក់ មាន​៧៧​សញ្ជាត ក្នុង​នោះ​ជនជាតិ​វៀតណាម​មាន​ចំនួន​១០.១៣៩​នាក់ ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​រយៈពេល​២​ខែ​ចាប់ពី​ខែមករា​មក​ដល់​ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ជនបរទេស​ឲ្យ​ចេញពី​ប្រទេស​កម្ពុជា​មាន​ចំនួន​៤២៧​នាក់ មាន​២៤​សញ្ជាត​ក្នុង​នោះ​ជនជាតិ​វៀតណាម​ចំនួន​៣៩០​នាក់ ។

គួរ​រំលឹក​ថា ក្នុង​ឆ្នាំ​២០១៥​កម្ពុជា​បាន​ឃាត់ខ្លួន និង​បញ្ជូន​ជនបរទេស​ខុសច្បាប់​ប្រមាណ​ជិត​៧​ពាន់​នាក់ និង​ឆ្នាំ​២០១៦ ជនជាតិ​វៀតណាម​ជិត​៣​ពាន់​នាក់ ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ​ផង​ដែរ ៕