បើករថយន្តបុកម៉ូតូរបួស៣នាក់រត់គេចខ្លួនបាត់ស្រមោល
ខេត្តកំពត៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្ដបើកទៅបុកម៉ូតូ បណ្ដាលឱ្យបុរស៣នាក់បានរងរបួសធ្ងន់ស្រាល…
ខេត្តកំពត៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្ដបើកទៅបុកម៉ូតូ បណ្ដាលឱ្យបុរស៣នាក់បានរងរបួសធ្ងន់ស្រាល…
ខេត្តកំពត៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្ដបើកទៅបុកម៉ូតូ បណ្ដាលឱ្យបុរស៣នាក់បានរងរបួសធ្ងន់ស្រាល នៅចំណុចពីមុខមន្ទីរហិរញ្ញវត្ថុ ស្ថិតនៅក្នុងភូមិ១ឧសភា សង្កាត់កំពុងកណ្ដាល ក្រុងកំពត ដែលបានកើតឡើងកាលពីវេលា៥និង៤០នាទីរសៀល ថ្ងែទី២៨ កុម្ភៈ ឆ្នាំ២០១៧ ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា គាត់បានឃើញរថយន្ដបង្កបើកបរក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុរថយន្ដបានបើកឆ្លងផ្លូវដោយមិនបានមើល ក៏បានទៅបុកម៉ូតូដែលកំពុងបើកបរក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឱ្យម៉ូតូដួលបោកទៅលើថ្នល់ហើយបានធ្វើឱ្យអ្នកជិះនៅលើម៉ូតូចំនួនបីបានរងរបួសធ្ងន់ស្រាល ។
សាក្សីដដែរបានបន្ថែមទៀតថា បន្ទាប់ពីបានបង្កហេតុហើយម្ចាស់រថយន្ដបានព្យាយាមបន្ថែមល្បឿនបើករត់គេចតែត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានបើកម៉ូតូដេញតាមពីក្រោយរហូតដល់មុខមន្ទីរផែនការខេត្តកំពតក៏ឃើញរថយន្ដបង្កចតទុកចោលនៅទីនោះ ហើយត្រូវបានម្ចាស់ឡុកសោរ និងបានចុះរត់គេចខ្លួនបាត់ស្រមោល ។
បើតាមប្រភពពីសមត្ថកិច្ចនរគបាលក្រុងបានឱ្យដឹងថា រថយន្ដបង្កម៉ាកកូរ៉ូឡា ឆ្នាំ២០០១ ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2AFE-9558 ។ រីឯម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-5945 ចំណែកជនរងគ្រោះទាំងបី នាក់ដែលជិះនៅលើម៉ូតូ ទី១-ឈ្មោះ ផេង សុភ័ក្ដ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅស្ថិតនៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ជាជាងសំណង់ រងរបួសលើផ្ទៃមុខ និងបែកបបូរមាត់, ទី២-ឈ្មោះ ថាន់ សារ៉ាវុធ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូរ រងរបួសដាច់ខ្នងជើងខាងស្ដាំ និងទី៣-ឈ្មោះ ជន រ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវត្តពោធិ ស្រុកទឹកឈូ ជាអ្នកបើកបររងរបួសដាច់មេជើងខាងធ្វេង ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះវាស់វែងហើយនាំយករថយន្ដបង្ក និងម៉ូតូទៅរក្សាទុកនៅអធិការនរគបាលក្រុងដើម្បីរងចាំម្ចាស់រថយន្ដចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ