ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា នឹង​ក្លាយជា​ប្រធាន CNRP នឹង​ដឹង​នៅ​ថ្ងៃស្អែក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ បាន​អះអាង​ថា បេក្ខភាព​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ បាន​អះអាង​ថា បេក្ខភាព​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គណៈកម្មាធិការ​នាយក បាន​ជ្រើសរើស​នៅ​ថ្ងៃ​ទី​១​ខែ​មិ​នា នឹង​ដាក់​ក្នុង​សមាជ​វិសាមញ្ញ​ដើម្បី​ផ្តល់​សេចក្តី​ទុកចិត្ត​នៅ​ថ្ងៃ​ទី​០២ មីនា ។

លោក​យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ បាន​ឲ្យ​ដឹង​តាមរ​ទូរស័ព្ទ​នា​ថ្ងៃ​ទី​០១ មិ​នា​នេះ​ដោយ​បញ្ជាក់​ថា ​«មិ​ញ​នេះ គណៈកម្មាធិការ​នាយក​គណបក្ស​បាន​សម្រេច​បេក្ខភាព​ដែល​ស្នើ​ដោយ​អចិន្ត្រៃយ៍​រួច​ហើយ​គឺ​មាន លោក កឹ​ម សុខា ប្រធាន​មួយ​រូប អនុប្រធាន​មាន​បី​រូប​លោកស្រី មួរ​សុខ​ហួរ ,​លោក ប៉ុ​ល​ហំ​ម និង​លោ​កអេង ឆៃ​អ៊ា​ង ។ ដូច្នេះ​យើង​នៅ​រង់ចាំ​សមាជ​វិសាមញ្ញ​ស្អែក ដើម្បី​សុំ​សេចក្តី​ទុកចិត្ត​ពី​សមាជ​»​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ សមាជ​វិសាមញ្ញ​នឹង​ជ្រើសរើស​អនុប្រធាន​ទាំង​បី និង​ប្រធាន​មួយ​រូប ហើយ​ជួប​គ្នា​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ វេលា​ម៉ោង ៨​ព្រឹក ហើយនឹង​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៩ ។

សូមជរាប​ថា ​ការ​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​សម រ​ង្ស៊ី បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១១​ខែកុម្ភៈ មុន​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដែល​ខ្លឹមសារ​ក្នុង​វិសោធនកម្ម​នោះ​បា​នប​ញ្ចួ​ល​នូវ​ចំណុច​មិន​អនុញ្ញាត​ឲ្យ​ប្រធាន អនុប្រធាន​គណបក្ស​នយោបាយ​រូប​ណា​ដែល​ក្លាយជា​អ្នកទោស​នោះ​៕