ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្គត់ផ្គង់​ទង់ដែង​សកល​អាច​កើនឡើង​ដោយសារ​ក្រុមហ៊ុន​ឥណ្ឌូ​ណេ​ស៊ី​នាំ​ចេញ

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ការ​ផ្គត់ផ្គង់​ទង់ដែង​នៅ​លើ​ទីផ្សារ​ពិភពលោក អាច​កើនឡើង ខណៈ​ក្រុមហ៊ុន​ឥណ្ឌូ​ណេ​ស៊ី​នឹង​បន្ត​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស បន្ទាប់​ពី​ទទួល​បាន​លិខិតអនុញ្ញាត​សម្រាប់​នាំ​ចេញ ។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ការ​ផ្គត់ផ្គង់​ទង់ដែង​នៅ​លើ​ទីផ្សារ​ពិភពលោក អាច​កើនឡើង ខណៈ​ក្រុមហ៊ុន​ឥណ្ឌូ​ណេ​ស៊ី​នឹង​បន្ត​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស បន្ទាប់​ពី​ទទួល​បាន​លិខិតអនុញ្ញាត​សម្រាប់​នាំ​ចេញ ។

ក្រុមហ៊ុន Amman Mineral Nusa Tenggara (AMNT) ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ថាមពល​អន្តរជាតិ Medco បាន​ទទួល​លិខិតអនុញ្ញាត​សម្រាប់​ការ​នាំ​ចេញ​ទង់ដែង​កែ​ច្នៃ​រួច ៦៧​ម៉ឺន​៥​ពាន់​តោន​ពី​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូ​ណេ​ស៊ី ។ នេះ​បើ​តាម​ក្រុមហ៊ុន​បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ ។

ក្រុមហ៊ុន​នេះ​ក៏​ទទួល​បាន​អនុសាសន៍​ពី​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ដើម្បី​នាំ​ចេញ​ទង់ដែង​ផង​ដែរ ។

នាយក​ក្រុមហ៊ុន​AMNT លោក Rachmat Makkasau ថ្លែង​ថា ៖ « យើង​នឹង​បន្តសកម្មភាព​នាំ​ចេញ​ភ្លាម និង​បន្ត​ប្រតិបត្ដិការ​នៅ​តំបន់ Batu Hijau ជា​ធម្មតា គឺ​សំដៅលើ​ខេត្ត East Nusa Tenggara ភាគ​កណ្តាល​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី » ។

ការ​ផ្គត់ផ្គង់​ទង់ដែង​ទូ​ទាំង​ពិភពលោក ត្រូវ​បាន​ផ្អាក​មួយ​ផ្នែក​ក្នុង​ប្រទេស​ស៊ី​លី និង​ឥណ្ឌូ​ណេ​ស៊ី ដោយសារ​ការ​ធ្វើ​កូដកម្ម និង​ជម្លោះ​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​រុករក​រ៉ែ ។
ការ​ធ្វើ​កូដកម្ម​ក្នុង​ប្រទេស​ស៊ី​លី​បាន​ផ្អាក​ដំណើរការ​រុករក​អណ្តូងរ៉ែ​ទង់ដែង​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក ចាប់តាំងពី​ថ្ងៃ​ទី​១០ កុម្ភៈ ដែល​នាំ​ឲ្យ​តម្លៃ​ទង់ដែង​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​២០​ខែ នៅ​ថ្ងៃ​ទី ១៣ កុម្ភៈ ។

ក្រុមហ៊ុន PT Freeport ឥណ្ឌូ​ណេ​ស៊ី ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Freeport McMoran ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ផ្អាក​ការ​ផលិត​ចាប់តាំងពី​ថ្ងៃ​ទី​១០ កុម្ភៈ មក​ម្ល៉េះ ៕