ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ប្រេ​ស៊ី​ល​កើន​ជាង​12%​ក្នុង​ខែមករា​ឆ្នាំ​នេះ

7 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ប្រេ​ស៊ី​ល​បាន​កើន​ដល់​១២,៦%​នៅ​ចុងខែ​មុន មាន​ន័យ​ថា មនុស្ស​ប្រហែល​១២,៩​លាន​នាក់​គ្មាន​ការងារ​ធ្វើ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កាល

ប្រទេស​ប្រេ​ស៊ី​ល ៖ អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ប្រេ​ស៊ី​ល​បាន​កើន​ដល់​១២,៦%​នៅ​ចុងខែ​មុន មាន​ន័យ​ថា មនុស្ស​ប្រហែល​១២,៩​លាន​នាក់​គ្មាន​ការងារ​ធ្វើ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន ។

វិទ្យាស្ថាន​ភូមិសាស្ដ្រ និង​ស្ថិតិ​ប្រេ​ស៊ី​ល ហៅ​កាត់​ថា IBGE រាយការណ៍​ថា ក្នុង​រយៈពេល​ចាប់ពី​ខែវិច្ឆិកា ដល់​ខែមករា អត្រា​គ្មាន​ការងារ​ធ្វើ​បាន​កើនឡើង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន គឺ​ឈាន​ដល់​៩,៥% ។

សូចនាករ​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​កើនឡើង​ក្នុង​ត្រីមាស​មុន ចាប់ពី​ខែសីហា ដល់​ខែតុលា ដោយ​អត្រា​គ្មាន​ការងារ​ធ្វើ​ស្មើ​១១,៨% ។

ចាប់ពី​ខែវិច្ឆិកា ដល់​ខែមករា អត្រា​គ្មាន​ការងារ​ធ្វើ​ស្មើ​៧,៣% ខ្ពស់​ជាង​នៅ​ចន្លោះ​ពី​ខែសីហា ដល់​ខែតុលា ឆ្នាំ​២០១៦ ដែល​ស្មើ​៣៤,៣% និង​ច្រើន​ជាង​រយៈពេល​ពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ដល់​ខែមករា ឆ្នាំ​២០១៦ ។

យោង​តាម IBGE ប្រាក់ខែ​ជា​មធ្យម​របស់​កម្មករ​ប្រេ​ស៊ី​ល ក្នុង​រវាង​ខែវិច្ឆិកា និង​ខែមករា មាន​ចំនួន​២.០៥៦​រី​អាស់ (​ប្រហែល​៦៦១​ដុល្លារ​អា​មេ​រិ​ក​) ។

កំណើន​អ្នក​គ្មាន​ការងារ​ធ្វើ គឺជា​លទ្ធផល​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​ប្រេ​ស៊ី​ល ក្នុង​អត្រា​៣,៨% នៅ​ឆ្នាំ​២០១៥ ៕