ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ក​សិ​ចំណីអាហារ​របស់ EU កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ​2016

7 ឆ្នាំ មុន

សហភាព​អឺរ៉ុប ៖ ក​សិ​ចំណីអាហារ​នៅ​ទូ​ទាំង​សហភាព​អឺរ៉ុប (EU) បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​២០១៦ ជាមួយ​កំណើន​ខ្ពស់​ទៅ​កាន់​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​

សហភាព​អឺរ៉ុប ៖ ក​សិ​ចំណីអាហារ​នៅ​ទូ​ទាំង​សហភាព​អឺរ៉ុប (EU) បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​២០១៦ ជាមួយ​កំណើន​ខ្ពស់​ទៅ​កាន់​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។

គណៈកម្មការ​អឺរ៉ុប ជានា​យក​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប ដែល​មាន​តួនាទី​ឃ្លាំមើល​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា តម្លៃ​ប្រចាំឆ្នាំ​របស់​ម្ហូបអាហារ​កសិកម្ម​កាលពី​ឆ្នាំ​មុន ស្មើនឹង​១៣០,៧​ប៊ី​លាន​អឺ​រ៉ូ ស្មើនឹង​១៣៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​កើនឡើង​១,៧​ប៊ី​លាន​អឺ​រ៉ូ​នៅ​ឆ្នាំ​២០១៥ ។

គណៈកម្មការ​នេះ​ឱ្យ​ដឹង​ថា កំណើន​ខ្ពស់​បំផុត​នៃ​ការ​នាំ​ចេញ​ប្រចាំឆ្នាំ គឺ​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​ចិន បាន​កើនឡើង​១,២៦​ប៊ី​លាន​អឺ​រ៉ូ និង​១,០៦​ប៊ី​លាន​អឺ​រ៉ូ រៀង​គ្នា ។

ជាមួយ​គ្នា​នេះ ការ​នាំ​ចូល​ក​សិ​ចំណីអាហារ​របស់​សហភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះ​១,៥% ស្មើនឹង​១១២​ប៊ី​លាន​អឺ​រ៉ូ ដែល​នាំ​ឱ្យ​ផល​លើស​ពាណិជ្ជកម្ម​ក​សិ​ចំណីអាហារ​របស់​សហភាព​នេះ​កើនឡើង​១៨,៨​ប៊ី​លាន​អឺ​រ៉ូ ពី​ចំនួន​១៥,៣​ប៊ី​លាន​អឺ​រ៉ូ​នៅ​ឆ្នាំ​២០១៥ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​បាន​បង្ហាញ ។

គណៈកម្មការ​នេះ​ឱ្យ​ដឹង​ថា វិស័យ​ក​សិ​ចំណីអាហារ​ស្មើ​៧,៥% នៃ​ការ​នាំ​ចេញ​ទំនិញ​សរុប​របស់​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១៦ និង​៦,៦%​នៃ​ទំនិញ​នាំ​ចូល​ទាំងអស់ គឺជា​ផលិតផល​ក​សិ​ចំណីអាហារ ៕